រថយន្តប្រភេទ SUV Off-road របស់ Jetour មួយម៉ូដែលនេះ មានសមត្ថភាពបើកបរក្នុងទឹកដ៏អស្ចារ្យ (មានវីដេអូ)

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Jetour ស្ថិតក្រោមក្រុមហ៊ុន Chery បានធ្វើតេស្តបើកបរក្នុងជម្រៅទឹករបស់រថយន្ត Jetour Zongheng ប្រភេទ SUV Off-Road មុនពេលដាក់បញ្ចេញជាផ្លូវការនៅថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៥ នៅប្រទេសចិន

តាមវីដេអូដែលបញ្ចេញពីគេហំព័រ Carnewchina បានបង្ហាញពីសមត្ថភាពរបស់រថយន្តកំពុងធ្វើតេស្តបើកបរនៅក្នុងទឹកដោយជោគជ័យ និងដ៏គួរឲ្យចាប់អារម្មណ៍ ដោយសាររថយន្តបានបំពាក់ជាមួយប្រព័ន្ធ forward-looking off-road technology បើយោងតាមប្រធានក្រុមហ៊ុន Jetour។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Jetour មិនទាន់បង្ហាញព័ត៌មានកម្អិតនៅឡើយទេ ប៉ុន្តែបានបញ្ជាក់ថា រថយន្តនេះ នឹងមានលក្ខណៈពិសេសដូចជា Shanhai T7 ប្រភេទ Off-Road ថ្មី ដោយបំពាក់តួខ្លួនអាចការពារគ្រាប់កាំភ្លើង និងការពារការបំផ្ទុះ ក៏ដូចជាបំពាក់ប្រព័ន្ធ 800V platform របស់ Chery ជាមួយម៉ូទ័រអគ្គិសនីចំនួន ៤ មានកំពស់ពីដីទៅបាតរថយន្ត ៣៥១ ម.ម ព្រមទាំងមានសមត្ថភាពអាចបើកបរឡើង​ភ្នុំទៀតផង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម