ក្រុមហ៊ុនរថយន្ត Lotus Cars បានបង្ហាញចេញរថយន្តមហាកម្លាំងដើរដោយថាមពលអគ្គិសនីសុទ្ធ ម៉ូដែល Lotus Evija ក្នុងកម្មវិធី Monterey Car Week។
រថយន្ត Evija ដើរដោយម៉ូទ័រអគ្គិសនីចំនួន ៤ ដែលអាចផលិតកម្លាំងសរុបបាន ១៩៧៣ សេះឯណោះ។ ក្រុមហ៊ុនបានសន្យាថារថយន្តនេះអាចបង្កើនសន្ទុះពី ០ ដល់ ១០០ គ.ម/ម៉ ក្នុងពេលក្រោម ៣ វិនាទី និងអាចបង្កើនសន្ទុះដល់ ៣០០ គ.ម/ម៉ ក្នុងពេលត្រឹម ៩ វិនាទីប៉ុណ្ណោះ។ ល្បឿនអតិបរមារបស់រថយន្តគឺ ៣២០ គ.ម/ម៉។ សាកមួយពេញវាអាចបើកបរបានចម្ងាយ ៤០២ គ.ម។
បើគិតរួមបញ្ចូលទាំងពន្ធ រថយន្តមហាកម្លាំងមួយនេះមានតម្លៃលក់ ២,០៦ លានដុល្លារ (សម្រាប់លើទីផ្សារអឺរ៉ុប) ដោយគ្រោងផលិតត្រឹម ១៣០ គ្រឿងប៉ុណ្ណោះ៕