ក្រុមហ៊ុនរថយន្តចិន Great Wall បានបង្ហាញចេញរថយន្តភីកអាប់ថ្មីរបស់ខ្លួនជាម៉ូដែល P Series ដោយនឹងដាក់លក់នៅទីផ្សារទាំងអស់លើពិភពលោកដែលមានអ្នកតំណាងចែកចាយ Great Wall តាំងទី។
Great Wall មានមហិច្ឆតាចង់ធ្វើឲ្យ P Series ក្លាយជារថយន្តភីកអាប់ ១ ក្នុងចំណោមរថយន្តភីកអាប់ល្អដាច់គេទាំង ៣ (Top 3) ក្នុងលោក។ P Series នឹងត្រូវប្រជែងជាមួយគូប្រជែងមកពី Toyota, Ford និងម៉ាកជាច្រើនទៀត។ ភីកអាប់នេះបានកំណត់គោលដៅថានឹងលក់ឲ្យបាន ២០ ម៉ឺនគ្រឿងក្នុងមួយឆ្នាំ បន្ទាប់ពីចេញលក់ជាផ្លូវការនៅឆ្នាំ ២០២០។
រថយន្ត P Series ប្រើប្រាស់ម៉ាស៊ីន Turbocharged ចំណុះ ២,០ លីត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ ៨ វគ្គ និងប្រើប្រព័ន្ធបើកបរវិលកង់ទាំងបួន។ Great Wall បានឲ្យដឹងថា P Series នឹងមានបំពាក់មុខងារសុវត្ថិភាពជាច្រើន ជាមួយមុខងារទំនើបៗដូចជាកាមេរ៉ាមើលជុំវិញ ៣៦០ ដឺក្រេ, មុខងារឲ្យសញ្ញាពេលបើកខុសគន្លង, ការបញ្ជាដោយសំឡេង និង Adaptive Cruise Control ជាដើម៕