រថយន្តម៉ូដែលថ្មីMG RX8 សម្ពោធ និងលក់ជាផ្លូវការនៅកម្ពុជាហើយ

ភ្នំពេញ៖ ក្រុមហ៊ុន Morris Garage បានសម្ពោធជាផ្លូវការនៃរថយន្តម៉ូដែលថ្មីMG RX8 នៅសណ្ឋាគារភ្នំពេញសូហ្វីថែល។ ការបើកសម្ពោធរថយន្ត MG RX8 ក្រោមអធិបតីភាពរបស់ លោក Homen Sentoni Tandijono ដែលជាអគ្គនាយករបស់ក្រុមហ៊ុន MG Cambodia និង លោក Pum Sorya ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន MG Cambodia ។

ក្នុងការបើកសម្ពោធនៅថ្ងៃទី ០៦ វិច្ឆិកា ឆ្នាំ២០១៩ ក៏មានការចូលរួមពី កញ្ញា វី ឌីណែត ដែលជាតារាចម្រៀងដ៏ល្បីប្រចាំប្រទេស និងមានការធ្វើបទបង្ហាញពី លោក ឡយ ភាល័យ ដែលជាអ្នកជំនាញឯកទេសរថយន្ត និង ភ្ញៀវកិត្តិយសជាច្រើនទៀតចំនួន ២៥០ នាក់ ដើម្បីអបអរសាទររថយន្តម៉ូដែលថ្មីនេះផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អ្នកគ្រប់គ្រងផ្នែកលក់ លោក អ៊ុំ គីម បានធ្វើបទបង្ហាញពីចំណុចពិសេស និងលេចធ្លោជាច្រើនរបស់រថយន្តទំនើប ដែលកំពុងមានភាពទាក់ទាញយ៉ាងខ្លាំង នៅលើទីផ្សារ និងជារថយន្តប្រភេទ SUV ស៊េរីថ្មី ៧ កៅអី ដែលមានពោងសុវត្ថិភាពចំនួន៨ និងមានបំពាក់ទៅដោយបច្ចេកវិទ្យាទំនើបជាច្រើនទៀត។

មិនត្រឹមតែប៉ុណ្ណោះអតិថិជនដែលបានចូលរួមកម្មវិធីសម្ពោធរថយន្តMG RX8កាលពីយប់មិញមានការឈ្នះរង្វាន់ជាច្រើនពីក្រុមហ៊ុន និងមានការប្រគល់រង្វាន់ជូនអតិថិជនពីទូតសុឆន្ទះរបស់ MGគឺ លោក ចាន់ រតនា និង អាយដលដែលជាអតិថិជនរបស់ MG គឺ កញ្ញា វី ឌីណែត ផងដែរ។

រូបភាពសកម្មភាពនៃពិធីសម្ពោធ

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម