រថយន្តអគ្គិសនីជំនាន់ថ្មី iCar 03 បូកផ្សំជាមួយប្រព័ន្ធជំនួយបើកបររបស់ DJI លក់ចេញនៅចិនតម្លៃខ្ទង់ ២មុឺនដុល្លារ

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីស៊េរីថ្មី iCar 03 ប្រភេទ SUV Off-Road ដែលមានឈ្មោះថា Intelligent Driving Edition និងមានបំពាក់ដោយប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់របស់ DJI ដែលមានតម្លៃលក់ចាប់ពី ២០,៧០០ដុល្លារ ដល់ ២២,១០០ដុល្លារ ក្នុងប្រទេសចិន ។

វាត្រូវបានដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ (មុខ-ក្រោយ) ផ្គួបជាមួយអាគុយទំហំ ៦៥,៦៩គីឡូវ៉ាត់ម៉ោង ដែលអាចផលិតកម្លាំងសរុបបានចំនួន ២៧៩សេះ និងកម្លាំងរមួល ៣៨៥ញ៉ូតុនម៉ែត្រ ដែលអាចបើកបរបចម្ងាយ ៥០១គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង និងអាចសាកឡើងពី ៣០ ទៅ ៨០ភាគរយ ចំណាយពេល 30នាទី និងរត់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រក្នុងមួយម៉ោងប្រើពេល ៦,៥វិនាទី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤,៤០៦ ម.ម ទទឹង ១,៩១០ មម កំពស់ ១,៧១៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២,៧១៥ ម.ម និងកំពស់បាត ២០០ ម.ម ។ សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅមាន ៦ពណ៌ រួមមាន ស ខ្មៅ ប្រផេះ ប្រាក់ ខៀវ និង​បៃតងដែលមានការរចនារូបរាងបែបប្រអប់ជ្រុងៗតុបតែងដោយអាលុយមីញ៉ូម អមដោយចង្កៀងមុខ-ក្រោយ ប្រភេទ LED បញ្ឈរ, ធ្នើដាក់អីវ៉ាន់លើដំបូល និងប្រើប្រាស់ថាសកង់ស្ព័រទំហំ ១៩អ៊ីញ៕

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់ចង្កូតដៃរាងអក្សរ D និងT កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៩,២អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦អ៊ីញ ដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8155, ប្រព័ន្ធសំឡេងម៉ាក Infinity ថ្មី, ភ្លើង DRLs ៦៤ពណ៌, មុខងារកំដៅកៅអី/ចង្កូត, 4G, GPS, FOTA, មុខងារបញ្ជាពីចម្ងាយតាមទូរសព្ទដៃ និងប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់កម្រិត ២ របស់ DJI ដូចជា កាមេរ៉ាចំនួន ៧គ្រាប់, អង្គចងចាំ, full-speed adaptive cruise control, front collision warning, lane departure warning, lane departure assist, lane change assist, blind spot monitoring, rear collision warning, door opening warning, traffic sign recognition, automatic emergency braking និង lane keeping assist ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម