
ក្រុមហ៊ុន Geely បានប្រកាសដាក់លក់ជាផ្លូវការនូវរថយន្តអគ្គិសនី Geome Xingyuan ស៊េរីឆ្នាំ២០២៦ ជាប្រភេទរថយន្ដ Electric Compact Hatchback លក់ដាច់បំផុតនៅក្នុងប្រទេសចិន ជាមួយចាប់ផ្តើមពី ៦៨ ៨០០យន់ ឬស្មើនិងប្រមាណ ៩ ៦៧០ដុល្លារ។ ជាមួយគ្នានេះក្រុមហ៊ុនបានផ្ដល់ជូនតម្លៃ ដែលមានរយៈពេលកំណត់ ជាមួយតម្លៃត្រឹមតែ ៦៥ ៨០០យន់ ឬស្មើនិងប្រមាណ ៩ ២៦០ដុល្លារ។
រថយន្តម៉ូឌែលថ្មីនេះត្រូវបានផ្តល់ជូនជាមួយជម្រើសចំនួន៦ ផ្ដល់ជូនរយៈចម្ងាយនៃការចម្ងាយបើកបរ ៣១០គីឡូម៉ែត្រ និង ៤១០គីឡូម៉ែត្រ តាមស្តង់ដារវាស់ចម្ងាយ CLTC។ ចំពោះម៉ូឌែលពិសេសថ្មី Star Limited Edition នឹងត្រូវផលិតក្នុងចំនួនកំណត់ត្រឹមតែ ១ ០០០ គ្រឿង។ ម៉ូឌែលនេះបានចម្លងលក្ខណៈពិសេសមួយចំនួនពីម៉ូដែល Smart #1 Brabus ដោយមាន ដំបូលពណ៌ក្រហម, ខ្សែក្រវាត់កៅអីពណ៌ក្រហម និងពណ៍បែប two-tone។
សម្រាប់ទំហំរូបរាងនៅផ្នែកខាងក្រៅរថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ១៣៥ ម.ម ទទឹង ១ ៨០៥ ម.ម កម្ពស់ ១ ៥៧០ ម.ម និងប្រវែងគម្លាតកង់មុខក្រោយ ២,៦៥០ ម.ម។ ចំណែកឯកន្លែងដាក់ឥវ៉ាន់ នៅផ្នែកខាងមុខមានទំហំ ៣៧៥លីត្រ និងផ្នែកខាងក្រោយមានទំហំ ៧០ លីត្រ។ កៅអីខាងក្រោយអាចបត់ចុះដើម្បីពង្រីកសមត្ថភាពផ្ទុកបានរហូតដល់ប្រហែល ១ ៣២០លីត្រ។
នៅផ្នែកខាងក្នុងបានបំពាក់មកជាមួយកុងទ័រឌីជីឌលទំហំ ៨.៨អុីញ, អេក្រង់កណ្តាលមានជម្រើសទំហំ ១០.១ ឬ ១៤.៦ អុីញ អាស្រ័យលើកម្រិតម៉ូឌែល។ ប្រព័ន្ធកម្សាន្ត (Infotainment) ដំណើរការដោយប្រព័ន្ធ Flyme Auto ដោយផ្តល់នូវមុខងារ ប្ដូរផ្ទៃខាងក្រោយតាមចំណូលចិត្ត, ការបញ្ជាដោយសំឡេង, ការភ្ជាប់ជាមួយស្មាតហ្វូនតាមរយៈ Flyme Link និង ប្រព័ន្ធកាមេរ៉ាប៉ាណូរ៉ាម៉ា ៥៤០°។
លក្ខណៈពិសេសស្តង់ដារដែលមាននៅលើគ្រប់កម្រិតម៉ូឌែលទាំងអស់រួមមាន៖ ពោងសុវត្ថិភាពចំនួន ៦, ទ្វារខាងក្រោយរថយន្តមុខងារចំនួនពីរ (ដំណើរការដោយអគ្គិសនី រួមបញ្ជូលជាមួយនឹងប្រព័ន្ធការពារការគៀប), ការសាកថ្មលឿនឥតខ្សែទំហំ ៥០វ៉ាត់, ចំណុចទ្វារលាក់ពាក់កណ្តាល, បូករួមទាំងចន្លោះទំនេរនៅកុងសូលកណ្តាលមានទំហំ ២០ លីត្រ និង ប្រអប់ដាក់ឥវ៉ាន់តូច ១០លីត្រសម្រាប់ការផ្ទុកឥវ៉ាន់បន្ថែម។
រថយន្តនេះផ្ដល់ជូនជម្រសើប្រើម៉ូទ័អគ្គិសនីតែមួយប Rear-Wheel Drive ចំនួន២ប្រភេទ៖
- ម៉ូឌែលអាចអាចបើកបរបានចម្ងាយ ៣១០ គីឡូម៉ែត្រ ម៉ូទ័រអគ្គិសនីអាចផលិតបាន ៥៨ គីឡូវ៉ាត់, កម្លាំងរមួល ១៣០ ញូតុនម៉ែត្រ, ភ្ជាប់ជាមួយអាគុយប្រភេទ LFP ទំហំ ៣០.១២ គីឡូវ៉ាត់ម៉ោង។
- ម៉ូឌែលអាចបើកបរបានចម្ងាយ ៤១០ គីឡូម៉ែត្រ ម៉ូទ័រអគ្គិសនីអាច ៨៥ គីឡូវ៉ាត់, កម្លាំងរមួល ១៥០ ញូតុនម៉ែត្រ, ភ្ជាប់ជាមួយអាគុយប្រភេទ LFP ទំហំ ៤០.១៦ គីឡូវ៉ាត់ម៉ោង។
គ្រប់ម៉ូឌែលទាំងអស់ប្រើប្រាស់កោសិកាអាគុយដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន CATL និងប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាព (liquid cooling)។ ចំពោះការសាកថ្មលឿនវិញរថយន្ដនេះអាចសាកពី ៣០% ទៅ ៨០% ចំណាយពេលប្រហែល ២១ នាទី សម្រាប់ត្រឹមតែ ១០នាទីវាអាចបើកបរបានចម្ងាយប្រហែល ១២០គីឡូម៉ែត្រ៕