រថយន្ត​កំពូល​ៗ​ទាំង ៥ របស់​ប៉ូលិស​ឌុយបៃ

ក្រៅ​ពី​មាន​អគារ​ខ្ពស់​កប់​ពពក​ សណ្ឋាគារ​ប្រណីត និង​​រីសត​លំហែ​​​ជា​ច្រើន​ហើយ​នោះ សហភាព​អារ៉ាប់រួម​ក៏​ល្បី​ឈ្មោះ​​ថា​មាន​រថយន្ត​កំពូល​ល្បឿន ប្រណីត​ៗ​ជា​ច្រើន​ផង​ដែរ។ រឹត​តែ​ទាក់ទាញ​នោះ​គឺ​រថយន្ត​​ដែល​ប៉ូលិស​ប្រើ​ប្រាស់​សម្រាប់​​ល្បាត​ទី​ក្រុង។

៥. Brabus B63S 700 Widestar

ពាណិជ្ជកម្ម

រថយន្ត​នេះ​ផលិត​ឡើង​ផ្អែក​តាម​ Mercedes-Benz G 63 AMG ដែល​វា​មាន​បំពាក់​ដោយ​ម៉ាស៊ីន Twin Supercharged ចំណុះ ៥,៥ លីត្រ ៨ ស៊ីឡាំង អាច​ផលិត​កម្លាំង​បាន ៧០០ សេះ និង​​មាន​ល្បឿន​អតិបរមា​ ២៤០ គ.ម/ម៉។

៤. Mercedes SLS AMG

SLS AMG បាន​​ក្លាយ​ជា​សមាជិក​រថយន្ត​ថ្មី​របស់​ប៉ូលិស​ទីក្រុង​ឌុយបៃ ចាប់​តាំង​ពី​ឆ្នាំ ២០១៤។ វា​មាន​បំពាក់​ម៉ាស៊ីន​ចំណុះ ៦,២ លីត្រ ចំនួន ៨ ស៊ីឡាំង ដែល​ផលិត​កម្លាំង​បាន ៥៨៣ សេះ។

៣. Bugatti Veyron 16.4

ក្រោយ​ពី​បាន​ចូល​ក្នុង​ជួរ​ប៉ូលិស​ឌុយបៃ Bugatti Veyron 16.4 បាន​ក្លាយ​ជា​រថយន្ត​​ប៉ូលិស​ល្បឿន​លឿន​ជាង​គេ​ក្នុង​លោក។ រថយន្ត​នេះ​ទុក​ប្រើ​សម្រាប់​ល្បាត​ទីក្រុង​តែ​ប៉ុណ្ណោះ ដោយ​វា​មាន​​ម៉ាស៊ីន ៨ លីត្រ ១៦ ស៊ីឡាំង ប្រអប់​លេខ​ ៦ វគ្គ ដែល​ផលិត​កម្លាំង​បាន ១០០០ សេះ។

២. W Motor Ghiath

នៅ​ខែ​វិច្ឆិកា​ ឆ្នាំ ២០១៨ ប៉ូលិស​ឌុយបៃ​ បាន​បង្ហាញ​មុខ​រថយន្ត Ghiath ថ្មី ដែល​ផលិត​ដោយ​ W Motor។ រថយន្ត​នេះ​មាន​បំពាក់​ដោយ​បច្ចេកវិទ្យា​​ទំនើបៗ​ដូច​ជា​ប្រព័ន្ធ AI, ប្រព័ន្ធ​ចំណាំ​ផ្ទៃ​មុខ និង​អេក្រង់​សម្រាប់​បញ្ជា​មុខងារ​ជា​ច្រើន។

១. Lykan Hypersport

Lykan Hypersport មាន​ត្រឹម ៧ គ្រឿង​ប៉ុណ្ណោះ​ក្នុង​លោក ហើយ​មាន​មួយ​គ្រឿង​ត្រូវ​បាន​ប្រើ​ដោយ​ប៉ូលិស​ឌុយបៃ។ រថយន្ត​នេះ​មាន​បំពាក់​ដោយ​ម៉ាស៊ីន​ ៣,៧ លីត្រ ៦ ស៊ីឡាំង Twin-Turbocharged កម្លាំង ៧៤០ សេះ ដែល​មួយ​គ្រឿង​មាន​តម្លៃ ៣,៤ លាន​ដុល្លារ៕​​​

Sponsored