រថយន្ត​ SUV របស់ Bugatti ឌីហ្សាញ​រាង​រួច​ហើយ ចាំតែការអនុញ្ញាតផលិតប៉ុណ្ណោះ

ក្នុង​បទ​សម្ភាសន៍​ជា​មួយ​ទស្សនាវដ្ដី AutomobileMag លោក Winkelmann នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Bugatti បាន​បញ្ជាក់​ថា​​ការ​ឌីហ្សាញ​​រូបរាង​រថយន្ត​ SUV របស់​ខ្លួន​ត្រូវ​បាន​សម្រេច​រួច​រាល់​ហើយ។ យ៉ាងណាក្ដី​នៅ​ចាំ​តែ​ការ​អនុញ្ញាត​របស់​​​គណៈ​គ្រប់គ្រង​នៃ​​ក្រុមប្រឹក្សាភិបាល​តែ​ប៉ុណ្ណោះ ត្បិត​ថា​វា​ទទួល​បាន​ការ​ផ្ដល់​មតិ​វិជ្ជមាន​ពី​អតិថិជន​ធំ​ៗ​មួយ​ចំនួន​ក្ដី។

រូបរាងគំរូ

លោក​បាន​លើក​ឡើង​ថា ៖ “អតិថិជន​ធំៗ​មួយ​ចំនួន​បាន​ឃើញ​វា​ ហើយ​ពួក​គេ​ចូល​ចិត្ត​វា។ មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ពីរ​នាក់​ដែល​មាន​ឥទ្ធិពល​ជាង​គេ​នៅ​ Bugatti ក៏​បាន​សរសើរ​អំពី​វា​ដែរ។ ប៉ុន្តែ​មក​ទល់​ពេល​នេះ នៅ​មិន​ទាន់​មាន​កញ្ចប់​ថវិកា និង​ការ​សម្រេច​ចិត្ត​នៅ​ឡើយ​ទេ”។

រូបរាងគំរូ

ពេល​សួរ​ថា​ហេតុអ្វី​បាន​ជា​ចាប់​អារម្មណ៍​លើ​រថយន្ត​ SUV ជា​ជាង​រថយន្ត​ល្បឿន​លឿន​ប្រើ​ថាមពល​អគ្គិសនី​សុទ្ធ​នោះ លោក​នាយក​ប្រតិបត្តិ​ខាង​លើ​បាន​តប​ថា​ ដោយ​សារ​តែ​ SUV កំពុង​មាន​តម្រូវ​ការ​ខ្លាំង ហើយ​មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​អ្នក​ផលិត​​រថយន្ត​ SUV ប្រណីត​ និង​កម្លាំង​ខ្លាំង​មហាសាល​បាន​នៅ​ឡើយ​ទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម
រូបរាងគំរូ

ក្រៅ​ពី​គម្រោង​ការ​ SUV នេះ​ដែរ Bugatti ក៏​មាន​គម្រោង​ផលិត​រថយន្ត​ Chiron ស៊េរី​ថ្មី ដែល​អាច​បើកបរ​បាន​លើស​ពី​ល្បឿន ៥០០ គ.ម/ម៉ ផង​ដែរ៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម