[បរទេស] Nothing is perfect, កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការប្រមូលរថយន្តរបស់ខ្លួនមកវិញចំនួន ១០២,០០០មុឺនគ្រឿងជាង ដោយសារតែមានកំហុសឆ្គងជាមួយនឹងប្រព័ន្ធម៉ាសុីនដំណើរការអំឡុងពេលផលិតកម្ម។
យោងតាមរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ (NHTSA) បញ្ហានេះកើតឡើងនៅលើរថយន្ត Toyota Tundra ជំនាន់ចុងក្រោយ ចំនួន ៩៦,៨០០គ្រឿង និងរថយន្ត Lexus LX SUVs ចំនួន ៣,៥០០គ្រឿង ដែលបំពាក់ដោយម៉ាស៊ីនសាំុងចំណុះ ៣,៤ លីត្រ turbocharged V6 ដែលផលិតកាលពីខែវិច្ឆិកា ឆ្នាំ ២០២១ ដល់ ខែកុម្ភៈ ឆ្នាំ ២០២៣។
ចំពោះបញ្ហានេះតាមការជូនដំណឹងរបស់ Toyota កើតឡើងដោយសារការសម្អាតមិនបានត្រឹមត្រូវតាមស្តង់ដារអំឡុងផលិតកម្មធ្វើឲមានកំទេចកំទីក្នុងម៉ាស៊ីនដែលជាហេតុធ្វើឲម៉ាសុីនដំណើរការមិនបានល្អឫគាំងតែម្តងនិងអាចបង្កជាហានិភ័យក្នុងការបើកបរផងដែល។
គួរបញ្ជាក់ផងដែលថាក្រុមហ៊ុន Toyota មិនទាន់មានដំណោះស្រាយនៅឡើយទេនៅពេលនេះប៉ុន្តែនឹងធ្វើការជូនដំណឹងដល់អតិថិជនរបស់ខ្លួនមុនថ្ងៃទី ២៩ ខែកក្កដា តាមរយៈគេហទំព័ររបស់ខ្លួននិងគេហទំព័ររបស់រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ (NHTSA) ។