[ទីផ្សារចិន] កាលពីយប់ម្សិលមិញនេះ ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញនូវរថយន្ត BYD Seal 06 ជាផ្លូវការ ប្រភេទកូនកាត់ Plug-in Hybrid ជាមួយតម្លៃលក់ចន្លោះពី ១៣,៧៥០ ដល់ ១៩,៣០០ ដុល្លារសហរដ្ធអាមេរិក នៅទីផ្សារប្រទេសចិន ។
ក្នុងនោះដែលរថយន្ត BYD Seal 06 សេរ៊ីថ្មីនេះមានដល់ទៅ ០៦ជម្រើសឯណ្ណោះ ៖
- ប្រភេទ ៨០គីឡូម៉ែត្រ DM-i Deluxe តម្លៃ ១៣,៧៥០ដុល្លារសហរដ្ធអាមេរិក
- ប្រភេទ ៨០គីឡូម៉ែត្រ DM-i Prestige តម្លៃ ១៥,១៥០ដុល្លារសហរដ្ធអាមេរិក
- ប្រភេទ ១២០គីឡូម៉ែត្រ DM-i Prestige តម្លៃ ១៦,៥៥០ដុល្លារសហរដ្ធអាមេរិក
- ប្រភេទ ១២០គីឡូម៉ែត្រ DM-i Premium តម្លៃ ១៧,៩០០ដុល្លារសហរដ្ធអាមេរិក
- ប្រភេទ ១២០គីឡូម៉ែត្រ DM-i Flagship តម្លៃ ១៩,៣០០ ដុល្លារសហរដ្ធអាមេរិក។
BYD Seal 06 មានប្រវែងតួខ្លួនសរុប ៤ ៨៣០ ម.ម ទទឹង ១ ៨៧៥ ម.ម កំពស់ ១ ៤៩៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៩០ ម.ម បំពាក់ជាមួយម៉ាស៊ីន Plug-in hybrid (DM-i 5.0) ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនី ២ ប្រភេទគឺប្រភេទ ១៦០ គីឡូវ៉ាត់ ផ្គួបជាមួយអាគុយទំហំ ១៥,៨៧៤ គីឡូវ៉ាត់ម៉ោង អាចផលិតកម្លាំងបានសរុប ៣១៤ សេះ និងប្រភេទ ១២០ គីឡូវ៉ាត់ ផ្គួបជាមួយអាគុយទំហំ ១០,០៨ គីឡូវ៉ាត់ម៉ោង អាចផលិតកម្លាំងបានសរុប ២៦៣ សេះ អាចបើកបរបានចម្ងាយពី ៨០ គីឡូម៉ែត្រ ទៅ ១២០ គីឡូម៉ែត្រ ដោយមិនប្រើសាំង ខណៈមានកម្រិតស៊ីប្រេងត្រឹមតែ ២,៩ លីត្រប៉ុណ្ណោះក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ ។
សម្រាប់ការរចនានៅផ្នែកខាងក្រៅរបស់រថយន្តនេះ នៅតែប្រើប្រាស់ការឌីស្សាញ BYD Ocean series ដោយមានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៧អ៊ីញសម្រាប់ជម្រើស ៨០គីឡូម៉ែត្រ និង ១៨ អ៊ីញសម្រាប់ជម្រើស ១២០គីឡូម៉ែត្រ និងប្រើប្រាស់ដៃទ្វារប្រភេទ semi-hidden ជាដើម ។
ចំពោះផ្នែកខាងក្នុង បានរួមមកជាមួយគ្រឿងបរិក្ខាស្តង់ដារមួយចំនួនរួមមាន កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៨,៨ អ៉ីញ និងអេក្រង់បញ្ជាព័ត៌មាន touchscreen ទំហំ ១៥,៦ អ៊ីញ អាចភ្ជាប់មុខងារ Android Auto/Apple CarPlay, កន្លែងសាកថ្មឥតខ្សែ, ម៉ាស៊ីនត្រជាក់អូតូ, កៅអីក្តៅ-ត្រជាក់, ការកែប្រែកៅអីបើកបរ ៨ ចំនុច និងប្រព័ន្ធជំនួយការបើកបរ ADAS ជាច្រើនផងដែររួមមាន ពោងសុវត្ថិភាពចំនួន ៦ ចំនុច, ប្រព័ន្ធកំណត់ល្បឿន, ប្រព័ន្ធជំនួយពេលឡើង-ចុះចំណោត, និង កាមេរ៉ាមើលមួយជុំរថយន្ត ៣៦០ ដឺក្រេ ។