ក្រុមហ៊ុនផលិតរថយន្តមហាកម្លាំងរបស់អ៊ីតាលី Ferrari បានប្រកាសចេញរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី ២ ឆ្នាំ ២០១៩ នេះ ដែលឃើញថាអាចរកប្រាក់ចំណេញបាន ១,១១ ពាន់លានដុល្លារ កើនឡើងពីឆ្នាំមុន ១,០៨ ពាន់លានដុល្លារ។
ក្នុងនោះក្រុមហ៊ុនអាចរកប្រាក់ចំណេញបានប្រមាណ ៣៤៨ លានដុល្លារ មានការកើនឡើង ៨,៧% បើធៀបនឹងពេលដូចគ្នាកាលឆ្នាំមុន។ ក្រឡេកមើលចំនួនលក់វិញ នៅរយៈពេល ៣ ខែគិតចាប់ពីខែមេសា ដល់មិថុនានេះ Ferrari អាចលក់រថយន្តបានសរុប ២ ៦៧១ គ្រឿង។ នៅចិនលក់បាន ២៨៩ គ្រឿងកើនឡើង ៦៣% ចំណែកនៅអាមេរិកលក់បាន ៨០៣ គ្រឿង ធ្លាក់ចុះ ៦%។
គួរដឹងថារថយន្តដែលលក់ដាច់ជាងគេក្នុងត្រីមាសទីពីរនេះ គឺម៉ូដែល Portofino មានម៉ាស៊ីន ៨ ស៊ីឡាំងដែលនៅអាមេរិកមានតម្លៃចាប់ពី ២១៥ ០០០ ដុល្លារ និងម៉ូដែល 812 Superfast ម៉ាស៊ីន ១២ ស៊ីឡាំង មានតម្លៃជាង ៣០០ ០០០ ដុល្លារ៕