រថយន្ត Ferrari Portofino មួយប្រភេទនេះនឹងមានកំលាំង ៦១២សេះ

យើងម្នាក់ៗបានដឹងរួចមកហើយថារថយន្ត Ferrari Portofino ឆ្នាំ២០២១ នឹងធ្វើការផ្លាស់ប្តូរតែផ្នែកខាងមុខប៉ុណ្ណោះ តាមរយះរូបភាពដែលពួកយើងលួចថតបាន ពេលកំ​ពុងបើកសាកល្បងនៅឯទីក្រុង Maranello ប្រទេសអុីតាលីកាលពីពេលកន្លងទៅនេះ។ ពេលនេះក្រុមហ៊ុន Ferrari ក៏បានបញ្ចេញរថយន្តកំរឹតទាបមួយប្រភេទទៀតនៃរថយន្ត Ferrari Portofino ដែលមានឈ្មោះថា Portofino M។ អក្សរ M នេះ គឺមកពីពាក្យ “Modificata” បញ្ជាក់ពីការអភិវឌ្ឍន៌នៃរូបរាងដែលមើលទៅកាន់តែស្ព័របន្ថែមទៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Ferrari Portofino M នេះបំពាក់ជាមួយម៉ាស៊ីន ៣,៩លីត្រ ស៊ីឡាំង ៨ម៉ាស៊ីន ប្រើប្រាស់ទែកប៊ូភ្លោះ ផលិតកំលាំងបាន ៦១២សេះ លើសពីរថយន្ត Portofino កំរឹតធម្មតាដែលកំលាំងចាប់ពី ៥៩១សេះប៉ុណ្ណោះ។ រថយន្តនេះអាចមានសន្ទុះល្បឿន ១០០គ.ម/ម៉ (62 mph) ប្រើប្រាស់រយៈពេលត្រឹមតែ ៣,៤៥វិនាទី និងអាចរត់ដល់ល្បឿនពេញ ៣២០គ.ម/ម៉ (198 mph)។

ទោះជាយ៉ាងណាសម្រាប់រថយន្ត Ferrari Portofino M មិនទាន់មានតម្លៃនូវឡើយទេ ខណៈ Ferrari Portofino មានតម្លៃចាប់ពី ២១៥ ០០០ ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម