រថយន្ត Maxus G50 កំពុងជ្រៀតចូលក្នុងទីផ្សារប្រទេសកម្ពុជាដើម្បីប្រកួតប្រជែងជាមួយនឹងរថយន្តប្រភេទ MPV

ក្រុមហ៊ុន TF Motors Cambodia គឺជាក្រុមហ៊ុនដែលបាននាំចូល និងចែកចាយរថយន្តយីហោ Maxus របស់ប្រទេសអង់គ្លេសមកកាន់ប្រទេសកម្ពុជា។ រថយន្តយីហោថ្មីនេះជាប្រភេទរថយន្ត MPV ៨ កៅអីដែលមានឈ្មោះថា Maxus G50។ ម៉ូឌែលថ្មីនេះគឺបំពាក់ជាមួយម៉ាស៊ីន តួបូ ដែលផ្តល់អោយរថយន្តកាន់តែមានកម្លាំងខ្លាំង។ ក្រុមហ៊ុន Maxus Cambodia ពិតជារីករាយក្នុងការប្រកាសពីម៉ូឌែលថ្មីនេះថាវាមានវត្តមានលើទីផ្សារប្រទេសកម្ពុជាហើយ។

Maxus បានបញ្ផាក់យ៉ាងច្បាស់ថារថយន្ត Maxus G50 គឺជាប្រភេទរថយន្ត MPV ដែលវាអាចផ្តល់អោយអ្នករួមដំណើរបានរហូតដល់ ៦នាក់ ប្រសិនបើយើងនិយាយពីគម្លាតស្តង់ដារនៃរថយន្ត តែទោះជាយ៉ាងណាក៏ដោយក៏ទំហំយ៉ាងធំទូលាយរបស់ម៉ូឌែលនេះគឺអាចអោយលោកអ្នកធ្វើដំណើរបានយ៉ាងមានផាសុកភាពរហូតដល់៨នាក់សម្រាប់មនុស្សពេញវ័យ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Maxus G50 បានបំពាក់ដោយម៉ាស៊ីន តួបូ ចំណុះ១,៥លីត្រ ជាមួយប្រអប់លេខ ៧វគ្គអូតូ ហើយវាបានផ្តល់នូវកម្លាំង១៦៩សេះ និងកម្លាំងបង្វិល ២៥០Nm។ រថយន្តប្រភេទMPVនឹងផ្តល់ជូនអ្នកនូវប្រព័ន្ធសុវត្ថិភាពខ្ពស់ និងមុខងារប្រើប្រាស់យ៉ាងទំនើបដែលធ្វើអោយរថយន្តម៉ូឌែលនេះមានការប្រកួតប្រជែងជាមួយនឹងតម្លៃត្រឹមតែ៤៥ ០០០ដុល្លារ។

បើនិយាយពីស្តង់ដារនៃរថយន្ត Maxus G50វិញ គឺវាបានរចនាមកជាមួយប្រព័ន្ធអេឡិចត្រូនិចជាច្រើនយ៉ាងទំនើបដូចជា: ប្រព័ន្ធហ្វ្រាំងអេឡិចត្រូនិច, Auto hold, កាំមេរ៉ា​ ៣៦០ដឺក្រេ, កាំមេរ៉ាថយក្រោយភ្ផាប់ជាមួយនឹងសេនស័រផ្តល់ដំណឹងដែលជួយសម្រួលដល់ការចូលចតរថយន្ត,​ ឧបករណ៏សាកថ្មទូរស័ព្ទឥតខ្សែ, ប្រព័ន្ធសោរsmart key។ ម៉ូឌែលនេះក៏បានបន្ថែមនូវអេក្រង់ពណ៍ទំហំ ១២,៣អ៊ីញដែលធ្វើអោយវាមានភាពទាក់ទាញទាំងរូបរាងក្រៅក៏ដូចជាភ្នែកខាងក្នុងដ៏ប្រណីតសម្រាប់គ្រួសារលោកអ្នកផងដែរ។ គ្រប់ម៉ូឌែលរថយន្ត Maxus​ ទាំងអស់ក៏មានការធានាជូនរយៈពេល ៥ឆ្នាំ ឬ ១០០ ០០០គីឡូម៉ែត្រដែរ។

សម្រាប់ផ្នែកខាងក្រៅម៉ូឌែល G50 បានឌីស្សាញស្រដៀងនឹងរថយន្តវ៉ែន រីឯផ្នែកកណ្ដាលវាមានក្រូមឆ្នូតៗមួយផ្ទាំងធំ អមជាមួយអក្សរ Maxus ហើយកាងមុខវិញគឺអូសបង្ហូរមកក្រោមដោយមានគែមស្រួច អមនឹងក្រូមដូចគ្នាផងដែរ ភ្ផាប់ជាមួយចង្កៀងវិញវាប្រើជាប្រភេទ LED អមបន្ថែមជាមួយកាឌីហ្សាញ Day Time Running Light ជាប្រភេទឆ្នូតៗ, ដំបូលលើបែបPanoramic, គូទក្រោយអូតូ, កញ្ចក់ចំហៀងក្តោបអូតូ និងមុខងារប្រើប្រាស់ទំនើបៗជាច្រើនទៀត។ ទោះជារថយន្តម៉ូឌែលនេះវារចនាបែបរថយន្តវ៉ែនក៏ដោយក៏វាមិនបានបំពាក់ដោយទ្វារបើកជាស្លាញនោះទេ។ បើនិយាយពីប្រវែងវិញ រថយន្តMaxus G50 មានប្រវែងបណ្តោយ ៤ ៨២៥មីលីម៉ែត្រ, ប្រវែងទទឹង ១ ៨២៥មីលីម៉ែត្រ និងកម្ពស់១ ៧៧៨មីលីម៉ែត្រ។

ជាមួយតម្លៃ និងមុខងារប្រើប្រាស់យ៉ាងទំនើបរបស់ម៉ូឌែលនេះបានធ្វើអោយរថយន្ត Maxus G50 ទទួលបាននូវភាពទាក់ទាញជាខ្លាំងក្នុងចំណោមរថយន្តប្រភេទ MPV។ ហើយរថយន្ត Maxus G50 បានផ្តល់នូវអ្វីដែលលោកអ្នកត្រូវការប្រើប្រាស់ជាប្រចាំរួមនឹងតម្លៃយ៉ាងសមរម្យពិតជាមានការសន្សំសំចៃ។ សម្រាប់ពត៍មានលម្អិតលោកអ្នកអាចអញ្ផើ​ញទៅទស្សនារថយន្ តនិងបើកសាកល្បងនៅអគារតាំងបង្ហាញរថយន្ត Maxus Cambodia ដែលមានទីតាំងនៅអគារ ២០៧, California House ផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម