រថយន្ត Mitsubishi Destinator ត្រៀមដាក់លក់ផ្លូវការនៅប្រទេសជាប់កម្ពុជា ដើមខែក្រោយ

[បរទេស] រថយន្ត Destinator ជាម៉ូឌែលថ្មីរបស់ Mitsubishi សម្រាប់ទីផ្សារនៅអាស៊ាន ត្រៀមសម្ភោធដាក់លក់ផ្លូវការនៅប្រទេសវៀតណាម នាដើមខែធ្នូនេះ ជាមួយតម្លៃចន្លោះពី ២៨ ០០០ដុល្លារ ដល់ ៣២ ០០០ដុល្លារ និងមានជម្រើស ៥ពណ៌សម្រាប់ជ្រើសរើស។

សម្រាប់ Mitsubishi Destinator ត្រូវបានបង្ហាញខ្លួនផ្លូវការនៅប្រទេសឥណ្ឌូនេស៊ី កាលពីខែកក្កដា ឆ្នាំ២០២៥ នេះកន្លងទៅ ជាមួយការរចនាឡើងប្រើប្រាស់នូវ Concept បែប “ Gravitas and Dynamism” និងមានផ្នែកខាងមុខស្រដៀងទៅនឹង Xforce ផងដែរ។ ចំណែកផ្នែកខាងក្នុងបានបំពាក់ជាមួយកុងទ័របង្ហាញព័ត៌មានទំហំ ៨អ៊ីញ អេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញ ឧបករណ៍បំពងសម្លេងប្រភេទ Yamaha ចំនួន ៨ចំណុច និងកញ្ចប់សុវត្ថិភាព ADAS ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រថយន្ត Destinator ដំណើរការដោយម៉ាស៊ីនចំណុះ ១,៥លីត្រ Turbocharged ផលិតកម្លាំងបាន ១៦១សេះ និងកម្លាំងរមួលបាន ២៥០ញ៉ូតុនម៉ែត្រ ផ្គូរផ្គង់ជាមួយប្រអប់លេខ CVT។ បន្ថែមពីនេះ Destinator បំពាក់មកជាមួយបច្ចេកវិទ្យា All-Wheel Control (AWC) និង Active Trace Control (AYC) សម្រាប់ជំនួយផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម