រថយន្ត Mitsubishi Xpander គ្រោង​នឹងមានដំឡើងនៅវៀតណាម

រថយន្ត​ Mitsubishi Xpander ប្រភេទ AT នឹង​ត្រូវ​ដំឡើង​នៅ​រោងចក្រ​ក្នុង​​ខេត្ត Binh Duong ប្រទេស​វៀតណាម ខណៈ​ប្រភេទ MT នឹង​នៅ​តែ​ត្រូវ​នាំ​ចូល​ពី​ប្រទេស​ឥណ្ឌូណេស៊ី​ដដែល។

បើ​តាម​ការ​​លើក​ឡើង​របស់​លោក Osamu Masuko ប្រធាន​ក្រុមហ៊ុន Mitsubishi Motors បាន​និយាយ​ថា​ ក្រុមហ៊ុន​នឹង​ដំឡើង​រថយន្ត Xpander នៅ​វៀតណាម ចាប់​ពី​ខែ​ឧសភា ឆ្នាំ​ក្រោយ។ ចំនួន​លក់​រថយន្ត​ប្រភេទ MPV នេះ បាន​កើន​ឡើង​ ក្រោយ​ចេញ​លក់​លើ​ទីផ្សារ​ប្រទេស​នេះ​បាន​មួយ​ឆ្នាំ ដែល​វា​ជា​ហេតុ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​សម្រេច​ពង្រីក​សង្វាក់​ផលិតកម្ម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រោងចក្រ​របស់ Mitsubishi នៅ​ខេត្ត​ Binh Duong មាន​សមត្ថភាព​​ដំឡើង​​រថយន្ត​បាន​ ១០ ០០០ គ្រឿង ក្នុង​មួយ​ឆ្នាំ ហើយ​ពេល​នេះ​កំពុង​ដំឡើង​រថយន្ត​ម៉ូដែល Outlander។ ប្រសិន​បើ​​រថយន្ត Xpander ត្រូវ​ដំឡើង​ក្នុង​ស្រុក ហេតុ​នេះ​តម្លៃ​របស់​វា​អាច​នឹង​ត្រូវ​ចុះ​ថ្លៃ​ផង​ដែរ។ បច្ចុប្បន្ន​ប្រភេទ AT គឺ​មាន​តម្លៃ​ ៦២០ លាន​ដុង (ប្រមាណ ២៦ ៧៣០ ដុល្លារ)៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម