រថយន្ត MPV ៧កៅអី របស់ក្រុមហ៊ុន SGMW បើកទទួលការបញ្ជាទិញទុកមុននៅចិនក្នុងតម្លៃតែ១ម៉ឺនដុល្លារ

ក្រុមហ៊ុន Wuling របស់ SGMW បានចាប់ផ្តើមបើកទទួលការកក់ជាផ្លូវការ (pre-sales) សម្រាប់រថយន្ត MPV ទំហំកណ្តាលម៉ូឌែលថ្មីរបស់ខ្លួនគឺ Xingguang (Starlight) 730។ រថយន្តនេះមានជម្រើស ៤ ម៉ូឌែលដែលមានតម្លៃចាប់ពី ៧៦ ៨០០ យន់ ដល់ ១១២ ៨០០ យន់ ឬស្មើនឹង ១០ ៨០០ ទៅ ១៥ ៨០០ ដុល្លារ។

ចំពោះទំហំរូបរាងនៅផ្នែកខាងក្រៅរបស់រថយន្ត Starlight 730 មានប្រវែងតួខ្លួនសរុប ៤៩១០ ម.ម, ទទឹង ១៨៥០ ម.ម, និងកំពស់ ១៧៧០ ម.មនិងប្រវែងគម្លាតកង់មុខក្រោយ ២៩១០ ម.ម។

នៅខាងក្នុង រថយន្ត Xingguang 730 បានបំពាក់មកជាមួយអេក្រង់កម្សាន្ដទំហំ ១២,៨ អុីញ។ ចំពោះប្លង់កៅអីរចនាផ្ដល់ជូនជាមួយកៅអីចំនួន៧ ក្នុងទម្រង់ “២+២+៣” ។ សម្រាប់កៅអីខាងមុខអាចផ្អៀងបានដល់ ១៨០ ដឺក្រេ ខណៈកៅអីជួរទីពីរត្រូវបានបំពាក់ដោយទ្រនាប់ដៃចំនួនពីរ។ កៅអីជួរទីបីអាចបត់បែនបានតាមបែប ៤/៦ និងអាចផ្អៀងបានដល់មុំអតិបរមា ១២៧ ដឺក្រេ។  បន្ថែមពីនេះកៅអីជួរទី២និងទី បានភ្ជាប់មកជាមួយកន្លែងសម្រាប់តភ្ជាប់កៅអីរបស់កុមារ ISOFIX សរុបចំនួន ៤។

រថយន្ត Xingguang 730 មានកន្លែងដាក់ឥវ៉ាន់សរុប ២៥ កន្លែង។ ចំណែកឯកៅអីជួរទីបីវិញ ត្រូវបានរចនាឡើងយ៉ាងប៉ិនប្រសប់ជាមួយនឹងមុខងារ “បត់វេទមន្ត” (magic fold) ដែលអាចបង្កើនបរិមាណផ្ទុកឥវ៉ាន់ពី ៣១៥ លីត្រ ទៅដល់ ១២០២ លីត្រ ដោយគ្រាន់តែបត់ផ្ទាំងខាងក្រោយកៅអីចុះ និងក្រាលទ្រនាប់កៅអី។

SGMW's Wuling Xingguang 730 MPV will be available in BEV, ICE, and PHEV  variantsរថយន្ត Starlight 730 ផ្តល់ជូននូវជម្រើសប្រព័ន្ធថាមពល (powertrain) ចំនួន៣ជម្រើសផ្សេងគ្នាដោយក្នុងនោះ៖ សម្រាប់ជម្រើសប្រើប្រាស់អគ្គិសនីលាយសាំង (plug-in hybrid), អគ្គិសនីសុទ្ធ (pure electric), និងសាំងសុទ្ធ (gasoline)។ ម៉ូឌែល PHEV ប្រើប្រាស់បច្ចេកវិទ្យា Lingxi Power 3.0 ដំណើរការដោយម៉ាស៊ីនចំណុះ ១.៥ លីត្រ រួមបញ្ចូនជាមួយម៉ូទ័រអគ្គិសនី 10-in-1 ជំនាន់ទីបួន មានអត្រាសុីប្រេង ៥.៣ លីត្រ/១០០ គីឡូម៉ែត្រនៅពេលថាមពលលអាគុយចុះខ្សោយ។ សម្រាប់រយៈនៃការបើកបរប្រើអគ្គិសនីសុទ្ធ អាចបើកបាន ១២៥ គីឡូម៉ែត្រ គិតតាមស្តង់ដារវាស់ចម្ងាយ CLTC តែប្រើអគ្គិសនីលាយសាំងអាចបើកបានចម្ងាយ ១ ១០០គីឡូម៉ែត្រ។

ចំពោះម៉ូឌែលប្រើគ្គិសនីសុទ្ធ បំពាក់ជាមួយអាគុយ Shenlian ទំហំ ៦០គីឡូវ៉ាត់ម៉ោង ផ្ដល់ជូននូវចម្ងាយបើកបរប្រើអគ្គិសនីសុទ្ធ ៥០០គីឡូម៉ែត្រ គិតតាមស្តង់ដារវាស់ចម្ងាយ CLTC។ ម៉ូឌែលនេះក៏គាំទ្រការសាកថ្ម 2C ប្រើពេលត្រឹមតែ ១៥នាទីអាចបើកបានចម្ងាយ ២០០គីឡូម៉ែត្រ។ ចំណែកម៉ូឌែលប្រើសាំងសុទ្ធ ដំណើរការដោយម៉ាស៊ីនដំណុះ ១.៥ Turbo អាចផលិត ១៧៤ សេះ ផ្គូផ្គងជាមួយប្រអប់លេខអូតូ ៦វគ្គឬប្រអប់លេខដៃ ៦វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម
ផ្ទាំងផ្សាយពាណិជ្ជកម្ម