រថយន្ត Nissan N6 ចេញលក់ផ្លូវការនៅចិន និងត្រៀមចែកចាយមកតំបន់អាស៊ាន

រថយន្ត Nissan N6 ដែលជាការផលិតរួមគ្នារវាង​ក្រុមហ៊ុនជប៉ុន Nissan និងក្រុមហ៊ុនចិន Dongfeng ត្រូវបានដាក់លក់ជាផ្លូវការ​នៅក្នុងប្រទេសចិន ចាប់ពីដើមខែធ្នូនេះ មានតម្លៃចាប់ពី ១៤០០០ដុល្លារឡើងទៅ។ រថយន្ត​នេះ ក៏គ្រោងនឹង​ចែកចាយនៅតំបន់អាស៊ាន មជ្ឈិមបូព៌ា និងអាមេរិកឡាទីនផងដែរ នាពេលខាងមុខ។

រថយន្តនេះ ជាប្រភេទ PHEV រត់លើអគ្គិសនីផង និងសាំងផង ដែលធ្វើឲ្យ​ N6 ក្លាយជា​រថយន្តត្រកូល N-series ដំបូងរបស់ក្រុមហ៊ុន ដែលមិនប្រើអគ្គិសនីសុទ្ធ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan N6 ប្រើម៉ាស៊ីនចំណុះ ១,៥លីត្រ បំពាក់ជាមួយម៉ូទ័រអគ្គិសនី១ និង​អាគុយលីចូមផូស្វាត LFP ទំហំ ២១,១គីឡូវ៉ាត់ម៉ោង។ បើរត់តែលើអគ្គិសនីសុទ្ធ រថយន្តនេះអាចធ្វើដំណើរបានចម្ងាយប្រហែល ១៧០ ទៅ ១៨០គីឡូម៉ែត្ររាល់ពេលសាកពេញម្តង។ បើរត់ទាំងលើសាំងផង និងអាគុយផង មានចម្ងាយសរុបដល់ ១១០០គីឡូម៉ែត្រឯណោះ។

ការឌីហ្សាញរបស់ Nissan N6 គឺដូចគ្នាហ្នឹង Nissan N7 ដែរ ដែលមានភ្លើងអូសកាត់ផ្នែកខាងមុខ អំពូលខាងក្រោមរាងអក្សរ L បញ្ច្រាស់ និងឡូហ្គូ Nissan នៅចំកណ្តាលខាងមុខ។ កុងទ័រវាជាប្រភេទឌីជីល ១០,២៥អ៊ីញ និងអក្រង់កម្សាន្តថាច់ស្គ្រីន ១៤,៦អ៊ីញ មានភ្លើង Ambient Light, ដំបូល Panoramic sunroof, កាមេរ៉ា ៥៤០ដឺក្រេ ដែលមើលឃើញទិដ្ឋភាពជុំវិញរថយន្តបានទាំងអស់ និងមុខងារបញ្ជាដោយសំឡេង ព្រមទាំងប្រព័ន្ធសុវត្ថិភាពជាច្រើនទៀតផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម