រថយន្ត Nissan X-Trail ២០២៣ថ្មី​ ​គ្រោង​នឹង​ចេញ​លក់​នៅ​ប្រទេស​អូស្ត្រាលី​មុន​ដំណាច់​ឆ្នាំ​នេះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan នៅក្នុងប្រទេសអូស្ត្រាលី​បាន​បញ្ជាក់​ថារថយន្ត​ X-Trail ជំនាន់​ចុង​ក្រោយ​នឹង​​មក​ដល់​អាគារតាំងបង្ហាញ​ក្នុង​ស្រុក​នៅ​ចុង​ឆ្នាំ​នេះ ពោលគឺប្រហែលពីរឆ្នាំបន្ទាប់ពីរថយន្តនេះបានបង្ហាញខ្លួននៅអាគារតាំងបង្ហាញនៅសហរដ្ឋអាមេរិក។

សម្រាប់លក្ខណៈបច្ចេកទេសនៃរថយន្ត Nissan X-Trail ស៊េរីឆ្នាំ ២០២៣ មិនទាន់ត្រូវបានប្រកាសសម្រាប់ទីផ្សារអូស្ត្រាលីនៅឡើយទេ ប៉ុន្តែក្រុមហ៊ុនផលិតរថយន្តពណ៌នាថារថយន្តនេះមិនត្រឹមតែជា រថយន្ត SUV ទំនើបបំផុតរបស់ខ្លួនរហូតមកដល់បច្ចុប្បន្ន ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសមត្ថភាពខ្លាំងបំផុតផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទន្ទឹមនឹងនេះ នាយកគ្រប់គ្រង Nissan X-TRAIL លោក Adam Paterson បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “រថយន្ត Nissan X-TRAIL គឺជារថយន្តដែលពេញនិយមសម្រាប់គ្រួសារនៅក្នុងប្រទេសអូស្ត្រាលីអស់រយៈពេលជាង ២០ ឆ្នាំមកហើយ ជាមួយនឹងរថយន្តជាង ២៧០,000 គ្រឿងត្រូវបានលក់ចាប់តាំងពីការបើកដំណើរការនៅទីនេះក្នុងឆ្នាំ ២០០១” ។ នោះហើយជាមូលហេតុដែល all-new X-TRAIL ថ្មីទាំងអស់បង្ហាញរូបរាងថ្មីយ៉ាងមាំ បច្ចេកវិទ្យាដ៏ទំនើប និងមុខងារសុវត្ថិភាព និងសមត្ថភាពកាន់តែច្រើន និងការផ្សងព្រេងសម្រាប់គ្រួសារអូស្ត្រាលី។

ចំពោះផ្នែកម៉ាស៊ីនរបស់រថយន្ត Nissan X-Trial ស៊េរីឆ្នាំ ២០២៣ថ្មី សម្រាប់ទីផ្សារអូស្ត្រាលីទំនងនឹងប្រើប្រាស់ជាមួយម៉ាស៊ីនចំណុះ ១,៥​ លីត្រ turbocharged ទំហំ ៣ស៊ីឡាំង ដែលផលិតកម្លាំងបាន ២០១ សេះ និងកម្លាំងរមួល ៣០៥ ញ៉ូតុនម៉ែត្រ ដូចទៅនឹងសហរដ្ឋអាមេរិកផងដែរ។ ជាមួយគ្នានេះ ខណៈ​ដែល​ព័ត៌មាន​បន្ថែម​អំពី​លក្ខណៈ​បច្ចេកទេស​របស់ Nissan X-Trail នឹងត្រូវ​បាន​ប្រកាស​ពី​ប្រទេស​អូស្ត្រាលីក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម