រថយន្ត PHEV សន្សំសំចៃពិតមែន តែគេរកឃើញថា វាមានបញ្ហាច្រើនជាងរថយន្តសាំងសុទ្ធដល់ទៅ ៨០% ឯណោះ

រថយន្តអគ្គិសនីលាយសាំង PHEV កំពុងមានការពេញនិយមប្រើប្រាស់យ៉ាងខ្លាំង ដោយសារតែគេយល់ឃើញថា វាមានការសន្សំសំចៃនៃការប្រើប្រាស់ប្រេងឥន្ធនៈ មានភាពទំនើប និងមានការបញ្ចេញផ្សែងទាបជាដើម។ យ៉ាងណាមិញ ការស្រាវជ្រាវមួយបែរជារកឃើញថា រថយន្តប្រភេទនេះ មានបញ្ហាច្រើនដែលត្រូវជួសជុលជាងរថយន្តសាំងសុទ្ធដល់ទៅ ៨០% ឯណោះ។

យោងតាមរបាយការណ៍របស់ Consumer Report ដែលបានធ្វើការស្ទង់មតិពីម្ចាស់រថយន្ត ៣៨ម៉ឺនគ្រឿង គឺបានបង្ហាញថា រថយន្ត​ PHEV ដែលពួកគេប្រើប្រាស់នោះ បានជួបបញ្ហាធំៗ​ដូចជា អាគុយ ម៉ូទ័រ ប្រព័ន្ធភ្លើង ប្រអប់លេខ ប្រព័ន្ធសាំង ប្រព័ន្ធម៉ាស៊ីនត្រជាក់ ចង្កូត បូម ហ្វ្រាំង ការលាន់សំឡេង និងការលេចជ្រាបផ្សេងៗ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការប្រទះនឹងបញ្ហារបស់រថយន្ត PHEV ទាំងនេះ បានបង្កើតជាសំណួរថា តើអនាគតរបស់​រថយន្តប្រភេទនេះ នឹងទៅជាយ៉ាងណា?

ការពិតទៅ រថយន្ត PHEV ត្រូវបានរចនាឡើង ដោយអាចរត់ទាំងលើម៉ាស៊ីនសាំងផង និងអគ្គិសនីផង។ សម្រាប់ការរត់លើអគ្គិសនីសុទ្ធ រថយន្ត PHEV ខ្លះអាចបើកបានចម្ងាយដល់ជាង ១០០គីឡូម៉ែត្ររាល់ពេលសាកពេញ។ ដូច្នេះហើយ ប្រសិនបើបើកតែក្នុងក្រុង គឺគ្រាន់តែសាកភ្លើងក៏បានដែរ ប៉ុន្តែបើរត់តែលើម៉ូដអគ្គិសនីសុទ្ធបែបនេះ វានឹងធ្វើឲ្យប៉ះពាល់ទៅដល់ម៉ាស៊ីនសាំង ដែលទុកចោលមិនប្រើប្រាស់ ដូចជា បញ្ហាប្រព័ន្ធសាំង ប្រព័ន្ធបញ្ចេញផ្សែង និងប្រព័ន្ធម៉ាស៊ីន រួមមាន ប្រេង និងគ្រឿងបង្គុំជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម