Porsche សហការជាមួយ Manthey-Racing ចេញ performance kit ថ្មី សម្រាប់ 911 GT3 លក់នៅសហរដ្ឋអាមេរិក

[ទីផ្សារបរទេស]ជាលើកដំបូងដែលមិនធ្លាប់មានក្រុមហ៊ុន Porsche នៅ​សហរដ្ឋអាមេរិក​បាន​ផ្តល់ជូនរថយន្ត 911 GT3 នូវជម្រើសកញ្ចប់ Manthey Racing performance kit ដែលជាសហការជាមួយ Manthey Racing ដែលវាធ្លាប់តែផ្តល់អោយម្ចាស់ប្រើប្រាស់ Porsche 992 GT3 កាលពី​ចុង​ខែធ្នូកន្លងទៅ។

ជាមួយកញ្ចប់ថ្មីនេះ រថយន្ត Porsche Manthey-Racing ដែលបំពាក់​ម៉ាស៊ី​ន​ ៦ស៊ីឡាំង ចំណុះ ​​៤,០លីត្រ ​ផលិតកម្លាំង​បាន ​៥០២​សេះ និងកម្លាំងរមួល ៤៩១​ញ៉ូតុនម៉ែត្រ​ គឺជួយអោយរថយន្តមានលឿនជាង Porsche GT3 ធម្មតា ដោយចាយពេលត្រឹម​​ ៤,១៩​វិនាទី សម្រាប់ការបើកបរសាកល្បងនៅ Nurburgring’s Nordschleife។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះ​សម្រាប់ប្រពន្ធ័ Air Aerody​namic ​ក៏ធ្វើបានល្អដោយ​ផ្នែក​កាង​មុខ​ធំជាងមុនហើយក៏ភ្ជាប់ Canards កាងនៅ​ចំហៀង ម្យ៉ាងទៀត​មាននៅ​កាងខ្យល់​ក្រោយ​កាបូន​ជា​ Swan-neck Rear Wing ព្រមទាំងមាន​នៅ Gurney Flap ដែល​ធ្វើឲ្យរថយន្តនេះ​មាន​លំ​នឹង​បានកាន់តែ​ល្អ។

តួយ៉ាងសម្រាប់ប្រពន្ធ័ទប់លំនឹង Four-way coilover ដែលត្រូវបាន​សហការបង្កើតឡើងដោយ​ក្រុម​ហ៊ុន​ Porsche និង Manthey ក៏ផ្តល់ជូនលើរថយន្តនេះ​ដោយសមត្ថភាពក្នុង​ការបើរប​រ​បានល្អដល់ ១០% និងបានបង្កើតសម្ថភាព​លើប្រពន្ធ័ទប់លំនឹ​ងមុខ​និង​ក្រោយ​រហូត​ដល់​ ៧% ហើយប្រពន្ធ័​ហ្វ្រាំង​ក៏មាន​សម្ថភាព​ក្នុងការចាប់ហ្វ្រាំង និងប្រើប្រាស់បានល្អជាងមុន ខណ:ថាសកង់មានទម្ងន់ស្រាលត្រឹមតែ ៧គីឡូក្រាម​តែ​ប៉ុណ្តោះ​។​

ក្នុងករណីពុំធ្វើការជ្រើសយកនូវជម្រើសកញ្ចប់ថ្មីនេះ ប៉ុន្តែមិនរាប់បញ្ជូលនូវថាសកង់ រថយន្តនេះមានតម្លៃ ៥៧​ ៣០០ដុល្លារ ហើយ​បើ​ចង់​បាន​​ជម្រើស​​ថាសកង់ដែលមានទម្ងន់ស្រាលនេះត្រូវបន្ថែមប្រាក់ដល់ ១៥ ៥០០ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម