ថ្មីៗនេះ ក្រុមហ៊ុន Mitsu (Cambodia) ដែលជាក្រុមហ៊ុននាំចូលផ្តាច់មុខរថយន្ត Mitsubishi នៅប្រទេសកម្ពុជា បានធ្វើការប្រកាសថា ក្រុមហ៊ុននឹងធ្វើការសម្ពោធរថយន្ត Xpander Cross ជាផ្លូវការនៅថ្ងៃទី១៧ កក្កដា ឆ្នាំ២០២១ នេះហើយ។
កម្មវិធីសម្ពោធនេះក៏ធ្វើឡើងជាលក្ខណៈ Digital តាមFacebook Page របស់ក្រុមហ៊ុនដោយផ្ទាល់ ព្រមទាំងមានការចូលរួមពី ក្រុមរាំ OMG និងពិធីករលោក ណារ៉ាផងដែរ។
បើតាមរយៈក្រុមហ៊ុន Mitsu (Cambodia) បានអោយដឹងថា ការនាំចូលម៉ូដែលរថយន្ត Xpander Cross នេះ ក៏ដោយសារតែ មានកំនើននៃការប្រើប្រាស់រថយន្តប្រភេទ MPV នៅក្នុងប្រទេសកម្ពុជាក្នុងអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ម៉្យាងវិញទៀត ក៏ដោយសារមើលឃើញពីភាពជោគជ័យនៃម៉ូដែលរថយន្ត Xpander Cross នេះនៅតាមបណ្តាប្រទេសដទៃ ជាពិសេសបណ្តា ប្រទេសនៅតំបន់អាស៊ាននេះតែម្តង។ ការខិតមកដល់នៃរថយន្ត Xpander Cross នេះក៏ទទួលបានចំណាប់អារម្នណ៍ជាច្រើន ពីអតិថិជននៅប្រទេសកម្ពុជា ដោយភាគច្រើនមានការសរសើរលើការរចនាស្រស់ស្អាត ស៊ីវីល័យ ព្រមទាំងមានបំពាក់បច្ចេកវិទ្យាថ្មីៗ ជាច្រើន ដែលជាជំនួយដល់ការបើកបរទាំងលើផ្លូវរាបស្មើរ និងផ្លូវលំបាកៗមួយចំនួន។
គួររំលឹកដែរថា ក្រុមហ៊ុន Mitsu (Cambodia) ក៏បានប្រកាសទទួលកក់រថយន្ តXpander Cross នេះក្នុងតម្លៃ ៣៥ ៥០០ដុល្លារ ដែលអាចនិយាយបានថាជាតម្លៃសមរម្យ អាចទទួលយកបានសំរាប់រថយន្តប្រភេទ MPV ចំនុះ ៧កៅអីនេះ។
ចង់ដឹងថាកម្មវិធីនេះមានអ្វីពិសេសខ្លះ ហើយលក្ខណៈសម្បត្តិរបស់រថយន្តនេះមានអ្វីខ្លះ តោះចាំមើលទាំងអស់គ្នានៅថ្ងៃទី ១៧ កក្កដា ខាងមុខនេះ។