
រថយន្ត SUV Xpeng G7 ដែលជាដៃគូប្រជែងជាមួយ Xiaomi YU7 ហើយនិង Tesla Model Y ទទួលបានការបញ្ជាទិញ ចំនួន១មុឺនគ្រឿង ត្រឹមតែរយៈពេល៩នាទី ក្រោយការប្រកាសចេញលក់ជាផ្លូវការនៅប្រទេសចិន។
រថយន្ដ Xpeng G7 ដាក់លក់ជាមួយជម្រើស៣ម៉ូឌែលផ្ដល់ជូនអតិថិជនក្នុងនោះរួមមាន៖
- ម៉ូឌែល 602 Max បំពាក់មកជអាគុយទំហំ 68.5 kWh អាចបើកបានចម្ងាយ 602 គីឡូម៉ែត្រ តម្លៃ 27,325 ដុល្លាេ
- ម៉ូឌែល 702 Max បំពាក់មកជអាគុយទំហំ 80.8 kWh អាចបើកបានចម្ងាយ 702 គីឡូម៉ែត្រ តម្លៃ 28, 721 ដុល្លារ
- ម៉ូឌែល Ultra បំពាក់មកជអាគុយទំហំ 80.8 kWh អាចបើកបានចម្ងាយ 702 គីឡូម៉ែត្រ មានសមត្ថភាពគណនា 2,250 TOPS តម្លៃ 31, 512 ដុល្លារ
រថយន្ត Xpeng G7 ម៉ូឌែលស្ដង់ដារបំពាក់ដោយបន្ទះឈីប Nvidia Drive Orin ចំនួនពីរ ដែលមានសមត្ថភាព 508 TOPS (trillion operations per second) ប៉ុន្តែសម្រាប់ ម៉ូឌែលខ្ពស់បំផុត Ultra ត្រូវបានបំពាក់ដោយបន្ទះឈីប AI Turing ចំនួនបី អភិវឌ្ឍន៍ដោយ Xpeng ផ្ទាល់ ហើយគាំទ្រប្រព័ន្ធគណនាថាមពលសរុប 2,250 TOPS ដែលគាំទ្រមុខងារជំនួយការបើកបរកម្រិតខ្ពស់ ក្នុងការបើកបរនៅទីក្រុង, នៅលើផ្លូវហាយវេនិងជំនួយការចូលចតកម្រិតខ្ពស់ ហើយត្រូវបានអះអាងថាមានកម្រិតសមត្ថភាពស្មើនឹងថាមពលនៃបន្ទះឈីប Nvidia Orin-X ចំនួនប្រាំបួន។
បើប្រៀបធៀបជាមួយរថយន្ត Xiaomi YU7 មានបន្ទះឈីប ADAS ពី Nvidia គាំទ្រប្រព័ន្ធគណនាថាមពលសរុបតែ 700 TOPS ហើយ Tesla Model Y ផលិតនៅចិនបំពាក់ជាមួយបន្ទះឈីប ADAS គាំទ្រប្រព័ន្ធគណនាថាមពលសរុបតែ 720 TOPS ដូច្នេះមាន័យថា Xpeng G7 ម៉ូឌែលកំពូលមានសមត្ថភាពគណនាថាមពលខ្ពស់ជាងរថយន្ដ Xiaomi SU7 និង Tesla Model Y ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុត រថយន្ដអគ្គិសនី Xpeng G7 បានដកចេញអេក្រង់កុងទ័រ ដោយបំពាក់ជាមួយប្រព័ន្ធ AR-HUD ដែលសហការផលិតជាមួយក្រុមហ៊ុន Huawei និងប្រព័ន្ធជំនួយការបើកបរ ដែលដំណើរការដោយបន្ទះឈីប AI Turing របស់ក្រុមហ៊ុនផ្ទាល់។
ប្រព័ន្ធ AR-HUD គឺជាផ្ទាំងបញ្ចាំងព័ត៌មាន Head-up Display ដែលមានទំហំរហូតដល់ ៨៧អុីញ ហើយបង្ហាញព័ត៌មានជា្រចើនដូចជាល្បឿនក្នុងការបើករ ការរុករកផ្លូវហើយនាំផ្លូវឆ្លាតវៃ និងការព្រមានផ្សេងៗ ទៅលើកញ្ចក់ខាងមុខរថយន្ត ដោយផ្អែកលើរូបភាពជាក់ស្ដែងពិតៗ ពេលកំពុងបើកបរតែម្ដង ការធ្វើបែបនេះដើម្បីឲ្យអ្នកបើកបរផ្ដោតអារម្មណ៍លើការការបើកកាន់តែល្អ ហើយមិនចាំបាច់ងាកភ្នែកចេញពីផ្លូវ ដើម្បីបង្កើនសុវត្ថិភាព និងកាត់បន្ថយការរំខានកាន់តែខ្ពស់។
Xpeng G7 ឌីស្សាញបែប “X Face” ជំនាន់ទីពីរ បំពាក់មកជាមួយភ្លើងបំភ្លឺពេលថ្ងៃអូសកាត់ពេញទឹទឹងផ្នែកខាងមុខ ហើយចង្កៀងមុខរចនាមកបំពាក់ក្នុងរន្ធខ្យល់តែម្ដង។ រថយន្តប្រភេទ mid-size SUV នេះមានប្រវែងតួខ្លួនសរុប ៨៩២ម.ម, ទទឹង ១ ៩២៥ម.ម, កម្ពស់ ១ ៦៥៥ម.ម និងប្រវែងគម្លាតកង់មុខក្រោយ ២ ៨៩០ម.ម។ រថយន្តនេះក៏បន្ថែមមកជាទ្វារអត់ស៊ុមកញ្ចក់ ហើយមានមុខងារបិទទ្វារដោយស្វ័យប្រវត្តិ, ដៃទ្វាររាបស្មើ។ ការរចនាផ្នែកខាងក្រោយបានបំពាក់មកជាមួយចង្កៀងរាងជាបន្ទាត់អូសកាត់ពេញទទឹងផ្នែកខាងក្រោយ ភ្ជាប់ជាមួយកាងក្រោយនៅជាប់ដំបូល។
នៅផ្នែកខាងក្នុងរថយន្ដបានលុបអេក្រង់កុងទ័របង្ហាញព័ត៌មាន ដោយសាររថយន្ដមានបំពាក់មកជាមួយប្រព័ន្ធ AR-HUD ហើយអេក្រង់កណ្តាលទំហំ 15.6 អុីញ ដើម្បីបង្ហាញទិន្នន័យបើកបរ និងប្រព័ន្ធកម្សាន្ត រួមបញ្ចូលគ្នាតែម្ដង។ បរិក្ខានៅផ្នែកខាងក្ននុងប្រើប្រាស់ជាមួយឈ, ប្រាក់ និងស្បែក ហើយមានជម្រើសពណ៌ខាងក្នុងចំនួន៤ប្រភេទ។
Xpeng G7 ផ្តល់ជូននូវផាសុកភាព និងបច្ចេកវិទ្យាកម្រិតខ្ពស់នៅខាងក្នុងកាប៊ីន ដោយកៅអីខាងក្នុងស្រោបដោយ Nappa មានមុខងារខ្យល់ក្ដៅ ត្រជាក់និងម៉ាស្សា។ គ្រឿងបរិក្ខារបន្ថែមរួមមាន កន្លែងសាកថ្មឥតខ្សែ 50W ចំនួនពីរនៅខាងមុខ ដំបូលកញ្ចក់បែប Panoramic ភ្លើងបំភ្លឺលម្អក្នុងរថយន្ដ ២៥៦ពណ៌ កញ្ចក់មើលក្រោយបែបឌីជីថល ហើយបានបន្ថែមមកជាមួយអេក្រង់បញ្ជាទំហំ ៨អុីញសម្រាប់អ្នករួមដំណើរនៅផ្នែកខាងក្រោយ៕