រថយន្ត XPeng G9 ជារថយន្ត SUV អគ្គិសនីដែលសាកថ្មលឿនបំផុតក្នុងលោក

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត XPeng បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនី XPeng G9 ស៊េរីថ្មី ជាមួយនឹងតម្លៃលក់ចាប់ពី ៤៣ ៩៦៣ ដុល្លារ ដល់ ៦៦ ៦៦១ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះមាន ៦ ម៉ូដែល ផ្សេងគ្នា មានបំពាក់ជាមួយម៉ូទ័រអគ្គិសនីដែលផលិតកម្លាំង ៣០៨ សេះ និងកម្លាំងរមួល ៤៣០ ញ៉ូតុនម៉ែត្រ ប្រព័ន្ធបើកបរប៉ុង ១ វិលកង់ក្រោយ អាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល ៦,៤ វិនាទីល បំពាក់ដោយអាគុយ Standard battery អាចបើកបរបានចម្ងាយ ៥៧០ គីឡូម៉ែត្រ  ខណៈពេលដែលប្រភេទ Long Range អាចបើកបរបានចម្ងាយ ៧០២ គីឡូម៉ែត្រ។

ពាណិជ្ជកម្ម

ក្នុងនោះ អិតិថិជនក៏អាចជ្រើសរើសជម្រើសប្រភេទ all-wheel drive មានម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងសរុបបាន ៥៤៣ សេះ និងកម្លាំងរមួល ៧១៧ ញ៉ូតុនម៉ែត្រ អាចបង្កើតល្បឿនពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ត្រឹម ៣,៩ វិនាទី អាចបើកបរបានចម្ងាយ ៦៥០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង។

មិនតែប៉ុណ្ណោះ រថយន្តអគ្គិសនី XPeng G9 មានបច្ចេកវិទ្យាសាកថ្ម 800V ហើយនេះធ្វើឱ្យវាក្លាយជា “រថយន្តប្រភេទ SUV ដែលផលិតដោយសាកថ្មលឿនបំផុតក្នុងពិភពលោក”។ យោងតាមក្រុមហ៊ុនផលិតរថយន្ត មានកម្លាំងសាកថ្មរហូតដល់ ៤៨០ គីឡូវ៉ាត់ អាចផ្តល់ឲ្យរថយន្តប្រភេទ Crossover រហូតដល់ ២០០ គីឡូម៉ែត្រ ក្នុងរយៈពេលត្រឹមតែ ៥ នាទីប៉ុណ្ណោះ ហើយអាគុមអាចសាកពី ១០% ទៅ ៨០% ក្នុងរយៈពេលត្រឹមតែ ១៥ នាទីប៉ុណ្ណោះ។

ចំពោះនៅផ្នែកខាងក្នុងកាប៊ីន មានបំពាក់កុងទ័រឌីជីថលតូចមួយ និងអេក្រង់ទំហំ ១៥ អ៊ីញចំនួនពីរដែលមាន “មុខងារ interactive3D ដោយផ្អែកលើមុខងារ Unity3D engine” នឹងប្រព័ន្ធជំនួយការសំឡេងកម្រិតខ្ពស់។ ចំណុចលេចធ្លោផ្សេងទៀតរួមមានឧបករណ៍បំពងសំឡេងចំនួន ២៨ ចំនុច និង “មុខងារ 5D ដែលរួមបញ្ចូលការរំញ័រកៅអី  ម៉ាស៊ីនត្រជាក់ដែលអាចលៃតម្រូវបាន។ បន្ថែមពីនេះ ​ម៉ូដែលនេះបានបំពាក់ជាមួយប្រព័ន្ធជំនួយការអ្នកបើកបរជំនាន់ទី​២ កម្រិតខ្ពស់ផងដែរ។

គួរបញ្ជាក់ផងដែរថា រថយន្តអគ្គិសនីនេះមានប្រវែងតួខ្លួនសរុប ៤ ៨៩១ ម.ម ទទឹង ១ ៩៣៧ ម.ម និងកំពស់ប្រវែង ១ ៦៨០ ម.ម ។ ខណៈដែរការដឹកជញ្ចូននឹងធ្វើឡើងនៅក្នុងខែតុលាខាងមុខនេះ៕

 

Sponsored