[ទីផ្សារបរទេស] បន្ទាប់ពីរយៈពេលជាង ៦៦ម៉ោងស្មើនឹង ៣ថ្ងៃនៃការបើកទទួលកក់ដំបូងនៃរថយន្តអគ្គិសនីសុទ្ធខ្នាតតូច VinFast VF3 ក្នុងនោះក្រុមហ៊ុន VinFast ប្រកាសថា ខ្លួនទទួលបានការកក់មុនចំនួន ២៧ ៦៤៩ គ្រឿង នឹងរំពឹងថាត្រូវប្រគល់ជូនអតិថិជនចាប់ពីខែសីហា ឆ្នាំ ២០២៤ តទៅនៅប្រទេសវៀតណាម។
រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៣ ១៩០ ម.ម ទទឹង ១ ៦៧៩ ម.ម កំពស់ ១ ៦២២ ម.ម ដោយផ្នែកខាងមុខមានចង្កៀង LED រួមជាមួយរបាអូសកាត់ជាអក្សរ V ព្រមទាំងកាងទំហំធំ ក៏ដូចជាប្រើប្រាស់នៅថាសកង់ទំហំ ១៦អ៉ីញ និងចង្កៀងក្រោយក៏ជាប្រភេទ LED ។ លើសពីនេះ VF3 អាចបើកបរបានចម្ងាយ ២១០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។
គួរបញ្ជាក់ផងដែរថា សម្រាប់ VinFast VF3 មានតម្លៃលក់ចាប់ពី ៩ ២៤១ ដុល្លារ ដល់ ១២ ៣៨៧ ដុល្លារ នៅក្នុងទីផ្សារប្រទេសវៀតណាម នឹងរំពឹងថាមានរថយន្តយ៉ាងហោចណាស់ ២០ ០០០ គ្រឿងត្រូវបានចែកចាយនៅឆ្នាំនេះ ៕