រោងចក្ររបស់ VW នៅអាល្លឺម៉ង់ អាចនឹងផលិតរថយន្តចិនសម្រាប់ទីផ្សារអឺរ៉ុបក្នុងពេលឆាប់ៗនេះ

ក្នុងពេលបច្ចុប្បន្ននេះ មិនមែនជារឿងថ្មីនោះទេដែលថាក្រុមហ៊ុនផលិតរថយន្តធំៗជាច្រើនរបស់អឺរ៉ុប និងអាមេរិកកំពុងប្រឈមមុខនឹងបញ្ហាជាច្រើនទាក់ទងនឹងស្ថានភាពទីផ្សារ និងសេដ្ឋកិច្ចដែលប៉ះពាល់ដល់ការលក់រថយន្តរបស់ខ្លួន ស្របពេលដែលរថយន្តចិនកំពុងតែចូលមកគ្រប់គ្រងទីផ្សាររថយន្តសឹងតែទូរទាំងពិភពលោកទៅហើយ។

ក្នុងនោះ មួយក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តចិនជាច្រើនគឺ Chery ដែលជាក្រុមហ៊ុនចិនធំជាងគេទី ៤ ក្នុងឧស្សាហកម្មរថយន្តចិន បានប្រកាសឲដឹងថា ពួកគេកំពុងចរចាក្នុងការចុះកិច្ចព្រមព្រៀងដ៏សំខាន់មួយក្នុងការទិញ ឬជួលរោងចក្រ Volkswagen ចំនួន ២ នៅក្នុងប្រទេសអាល្លឺម៉ង់ បន្ទាប់ពីរោងចក្រទាំងនេះកំពុងតែមានផែនការបិទ ដោយសារការកាត់បន្ថយចំណាយរបស់ VW ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ថា បើសិនជាកិច្ចព្រមព្រៀងនេះទទួលបានការអនុម័តដោយជោគជ័យនោះ ក្រុមហ៊ុន Chery គឺមានគម្រោងផលិតរថយន្តម៉ាកថ្មីរបស់ខ្លួនឈ្មោះ Lepas នៅក្នុងរោងចក្រទាំងនេះ រួមជាមួយម៉ូឌែល Tiggo ដែលមានទាំងប្រភេទ SUV ខ្នាតតូច និងមធ្យម ដែលមានជម្រើសបច្ចេកវិទ្យាម៉ាស៊ីនផ្សេងៗជាច្រើនដូចជា ម៉ាស៊ីនចំហេះក្នុង ម៉ាស៊ីនកូនកាត់ (PHEV) និងអគ្គិសនី (EV) ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម