រោងចក្រ Tesla នៅចិន អាចផលិតឡានបានជាង ២ម៉ឺនគ្រឿង ក្នុងមួយសប្ដាហ៍

[ទីផ្សារបរទេស] រោងចក្រ Tesla នៅប្រទេសចិន កំពុងតែ​មាន​ទំហំ​ផលិត​កើនឡើងខ្លាំង ក្រោយ​ពី​ទទួលបានការ​ផ្លាស់ប្ដូរ​ធំ​មួយ​លើ​ចង្វាក់ផលិតកម្មដំឡើងរថយន្ត។

ត្បិតថា Tesla មិនទាន់មានការប្រកាសផ្លូវការ ប៉ុន្តែគេបានដឹងថារោងចក្ររបស់ Tesla នៅទីក្រុងសៀងហៃ ពេលនេះ​អាច​ផលិត​រថយន្ត Model 3 និង Model Y បានរហូតដល់ ២២ ០០០​គ្រឿង ក្នុងមួយសប្ដាហ៍។ នេះបើតាមការចុះផ្សាយរបស់ Reuters។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រោងចក្រនៅទីក្រុងសៀងហៃនេះ មាន​ផលិតរថយន្ត​ Model 3 និង Model Y សម្រាប់​ទីផ្សារប្រទេស​អូស្ត្រាលី និង​សម្រាប់​ទីផ្សារ​ដទៃទៀតដែលបើកបររថយន្តចង្កូតខាងស្ដាំ។

កាលពីខែមិថុនា ពេលដែលរថយន្ត Model ប្រកាសចេញលក់ជាផ្លូវការនៅអូស្ត្រាលី, ណូវែលហ្សឺឡង់ និង​ជប៉ុន វា​ទទួល​បាន​ការ​បញ្ជា​ទិញ​រហូតដល់ ២៥០០០​គ្រឿង នៅ​ថ្ងៃ​ដំបូង ដែល​ធ្វើ​ឲ្យលោក Elon Musk ភ្ញាក់ផ្អើល​ខ្លាំងនឹងតម្រូវការខ្ពស់នេះ ហើយលោក​បាន​ប្រាប់​ថា Tesla កំពុងព្យាយាមពន្លឿន​លើ​ការផលិតរថយន្ត Model Y។

ផ្អែកតាមអត្ថបទរបស់ Beijing Daily ចេញផ្សាយកាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០២១ បានបង្ហាញថា Tesla គ្រោង​បណ្ដាក់​ទុន​ ១៧០​លាន​ដុល្លារ លើការ​ដុសខាត់រោងចក្រនៅសៀងហៃ ដើម្បីពង្រីកទំហំផលិត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម