កាលពីពេលថ្មីៗនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានប្រកាសបញ្ជាឲ្យមានការស៊ើបអង្កេតលើបច្ចេកវិទ្យារថយន្តរបស់ប្រទេសចិន និងកំពុងពិចារណាដាក់ការហាមឃាត់លើការប្រើប្រាស់បច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិ ឬ Auto Software និង Hardware នៅលើរថយន្ត ដែលមានលក់នៅក្នុងសហរដ្ឋអាមេរិក ដោយសារបារម្ភអំពីសន្តិសុខជាតិ។
នេះជាការសម្រេចចិត្តសំខាន់ដែលពាក់ព័ន្ធនឹងការបង្ការហានិភ័យ និងការពារព័ត៌មានអ្នកប្រើប្រាស់ក្នុងប្រទេសរបស់ពួកគេ។
សម្រាប់ច្បាប់នៃការហាមឃាត់នេះ ត្រូវបានគេរំពឹងថានឹងចូលជាធរមាននៅឆ្នាំ២០២៧ សម្រាប់បច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិ ឫ Auto Software រីឯផ្នែក Hardware វិញ នឹងចូលជាធរមាននៅឆ្នាំ២០២៩ ឬ ២០៣០។
លើសពីនេះទៅទៀត ផ្នែកមួយនៃច្បាប់នេះក៏នឹងទាក់ទងនឹងក្រុមហ៊ុន GM, Toyota, VW និង Hyundai ផងដែរដែរ ដែលក្រុមហ៊ុនទាំងនេះក៏នឹងត្រូវបើកការត្រួតពិនិត្យផងដែរ ដែលស្របទៅតាមច្បាប់ដែលអនុលោម៕