ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ រថយន្ត Toyota RAV4 ទទួលបាននូវ Option TRD Off-Road ដែលបង្កើនសមត្ថភាពលើការបើកបរផ្លូវពិបាក និងរូបរាងខុសប្លែកពីធម្មតាផងដែរ។
រថយន្តនេះបានបង្ហាញចេញកាលពីដើមឆ្នាំ ២០១៩ នេះ ប៉ុន្តែរបស់វានៅមិនទាន់បង្ហាញចេញនៅឡើយទេ។ ប៉ុន្តែបើតាមដំណឹងដែលវិបសាយ Cars Direct ទទួលបាន បានឲ្យគេដឹងថា RAV4 TRD Off-Road ស៊េរី ២០២០ នេះ នឹងមានតម្លៃ ៣៦ ៣០០ ដុល្លារ (នៅសហរដ្ឋអាមេរិក) ថ្លៃលើសប្រភេទ Base Option ដែលមានតម្លៃ ២៦ ៩៧០ ដុល្លារ។
រថយន្តប្រភេទនេះក៏ថ្លៃជាង RAV4 Adventure ដែលមានតម្លៃចាប់ពី ៣៤ ០៧៥ ដុល្លារ។ ប៉ុន្តែវានៅមិនថ្លៃដល់ RAV4 Limited ដែលមានតម្លៃចាប់ពី ៣៦ ៩០០ ដុល្លារ ប្រើប្រាស់ប្រព័ន្ធបើកបរវិលកង់ទាំងបួន (AWD)៕