ចាប់តាំងពីបង្ហាញខ្លួនក្នុងឆ្នាំ១៩៨៥ ពោលគឺ ៧ជំនាន់មកហើយដែលរថយន្ត Hyundai Sonata ផ្តល់ជម្រើសតួខ្លួនគូទហើម Wagon។
ទោះជាយ៉ាងណា ចាប់តាំងពីបញ្ចេញ Sonata ជំនាន់ទី ៨ មក ក៏មានពាក្យចចាមអារ៉ាមបានចាប់ផ្តើមលេចឡើងថា ក្រុមហ៊ុនផលិតរថយន្តកូរ៉េមួយនេះ ប្រហែលជាកំពុងពិចារណាផលិត Sonata ប្រភេទគូទហើមឡើងវិញ។
ថ្វីបើមិនទាន់មានការបញ្ជាក់ពីក្រុមហ៊ុន Hyundai ប៉ុន្តែរថយន្ត Sonata គូទហើម អាចត្រូវប៉ាន់នៅលើទីផ្សារអឺរ៉ុប ដោយសារតែទីនោះ នៅតែពេញនិយមខ្លាំងចំពោះរថយន្តប្រភេទនេះ។
យ៉ាងណាក៏ដោយ គេហទំព័រ Kolesa បានបញ្ចេញរូបភាពបែប Render ក្រៅផ្លូវការ នៃរថយន្ត Hyundai Sonata Sport Wagon គូទហើមថ្មី ដែលមើលទៅពិតជាស្រស់ស្អាត និងទាក់ទាញខ្លាំងមែនទែន ដោយមានទាំងភាពស្ព័រ និងធំទូលាយទៀតផង៕