[ទីផ្សារបរទេស] រថយន្ត DFSK Glory 560 គឺជាប្រភេទ SUV ប្រាំពីរកៅអី ដែលត្រៀមនឹងប្រគល់ឱ្យទៅក្នុងដៃរបស់អតិថិជនថៃក្នុងខែមករា ឆ្នាំ២០២២ ចំនួន ១០០គ្រឿង នាពេលនេះក៏មានរូបបែកធ្លាយផងដែរ ដែលបង្ហាញអោយឃើញពីការរចនាថ្មីនៃម៉ូឌែលឆ្នាំ២០២២នេះ។
មើលទៅលើការឌីហ្សាញខាងក្រៅវិញ រថយន្ត DFSK Glory 560 បានបំពាក់ដោយចង្កៀងមុខ អំពូលបំភ្លឺពេលថ្ងៃ ចង្កៀងអ័ព្ទខាងមុខ និងក្រោយប្រភេទ LED, ដំបូលបើកខាងលើ Panoramic Sunroof និងយ៉ាន់ស្ព័រទំហំ ១៧ អ៊ីញ។ បន្ថែមពីនេះផ្នែកខាងក្នុងវិញរថយន្ត DFSK Glory 560 ក៏បំពាក់នូវអេក្រង់ប្រព័ន្ធកម្សាន្ត HD ៨ អ៊ីញ, ប្រព័ន្ធ GPS, ប្រព័ន្ធហ្វ្រាំងដៃអគ្គិសនី និងKeyless Entry។
គួរបញ្ជាក់ផងថា រថយន្ត DFSK Glory 560 ប្រើប្រាស់ម៉ាស៊ីនសាំង ១,៥លីត្រ Turbo ផលិតកម្លាំង ១៥០ សេះ និងកម្លាំងរមួល ២២០ ញ៉ូតុនម៉ែត្រ រត់ដោយកង់ខាងមុខ ជាមួយប្រអប់លេខអូតូ CVT ។ ហើយកម្រិតប្រើប្រាស់សាំងចម្ងាយ ១០០ គីទ្បូម៉ែត្រ ស៊ីសាំង ៨,១លីត្រ។ ហើយរថយន្តនេះក៏បានបំពាក់នូវប្រព័ន្ធសុវត្ថិភាពដោយ EPS Stability Control, TCS Traction Control Styem, EBA Brake Assis, ABS/EBD Braking Styem, Park Sensor, Dual Front Airbags និងប្រព័ន្ធព្រមានខ្សែក្រវ៉ាត់កៅអីខាងមុខផងដែរ៕
ប្រភព៖ sanook