លេចឮថា! ឡាន SUV ថ្មី របស់​ Xiaomi នឹងចេញនៅដើមឆ្នាំថ្មីនេះ

កាលពីពេលថ្មីៗនេះ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិន​ ក៏ដូចជាប្រភពខាងក្នុងរបស់ក្រុមហ៊ុន Xiaomi បានឱ្យដឹងថា ក្រុមហ៊ុន Xiaomi នឹងធ្វើការប្រកាសដាក់បង្ហាញចេញនូវរថយន្តម៉ូដែលថ្មីរបស់ពួគដែលជារថយន្តប្រភេទ SUV នៅក្នុងត្រីមាសទី ១ ក្នុងឆ្នាំ២០២៥ ខាងមុខនេះ ពោលគឺស្ថិតនៅក្នុងខែកុម្ភៈ និងខែមីនា។

ចំពោះការរចនារបស់រថយន្ត SUV ម៉ូដែលថ្មីនេះ នឹងទទួលបានការរចនាស្រដៀងនឹងរថយន្ត Ferrari Purosangue និងទទួលបានការច្នៃប្រឌិតថ្មីៗចេញពីម៉ូឌែល SU7 របស់ពួកគេរួមជាមួយចង្កៀងមុខថ្មី និងទ្វារដៃថ្មីដែលមានរចនាបែបស្លើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការរចនាផ្នែកខាងក្នុងវិញ នឹងត្រូវបានកែប្រែយ៉ាងច្រើនពី SU7 ដោយផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យារួមមានឆ្នាំងសាកទូរស័ព្ទឥតខ្សែ ការរចនាកុងសូលកណ្តាលថ្មីដែលមានលក្ខណៈសាមញ្ញជាង SU7 ដោយលុបចោលប៊ូតុងបញ្ជាជាច្រើន និងផ្តោតលើការផ្តល់ជម្រើសពិសេសៗជាច្រើនទៀតផងដែរ។

គួរឲដឹងថា រថយន្ត SUV ថ្មីនេះ ត្រូវបានរំពឹងថានឹងមានតម្លៃលក់ក្រោម ៣៤ ៥០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន ដែលនឹងក្លាយជាគួរប្រកួតប្រជែងតម្លៃជាមួយរថយន្តអគ្គិសនី Tesla Model 3 និង Model Y ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម