ដូចបានដឹងម្ដងរួចមកហើយអំពីរថយន្ត Bugatti Chiron Hermès Edition ជារថយន្តកំពូលប្រណីតមានតែមួយគ្រឿងគត់ក្នុងលោក និងចំណាយពេលផលិតរហូតដល់ប្រមាណ ៣ ឆ្នាំឯណោះ។
ពេលនេះវាត្រូវបានដឹកជញ្ជូនទៅកាន់ម្ចាស់របស់វានៅសហរដ្ឋអាមេរិក ហើយមានការបង្ហាញរូបរាងច្បាស់ៗតាមរយៈវីដេអូដែលមានរយៈពេល ១០ នាទី។ ក្នុងវីដេអូមានបង្ហាញអំពីដំណើរការកុម្ម៉ង់ទិញរថយន្ត និងមានបង្ហាញមុខម្ចាស់រថយន្តគឺលោក Manny Khoshbin ជាអ្នកប្រមូលទិញរថយន្តកម្រៗដ៏ល្បីឈ្មោះ។ ចង់ដឹងយ៉ាងណាទស្សនាវីដេអូខាងក្រោម ៖