សង្គ្រាម EV ឆ្នាំ២០២៦នៅចិន នឹងដឹងថាក្រុមហ៊ុនណានៅរស់ ហើយក្រុមហ៊ុនណាក្ស័យធន ឬច្របាច់ចូលគ្នា?

ឧស្សាហកម្ម​រថយន្តចិន កំពុងប្រឈមមុខនឹងដំណើរការនៃការបន្សុទ្ធហើយ ជាពិសេស ក្នុងឆ្នាំ​២០២៦នេះ នឹងដឹងហើយថា តើក្រុមហ៊ុនណាខ្លះដែលអាចបន្តឈរជើងក្នុងទីផ្សារបាន ហើយក្រុមហ៊ុនណាខ្លះនឹងត្រូវដួលរលំ ឬត្រូវច្របាច់បញ្ចូលគ្នា ដើម្បីរស់បន្តទៀត។

ប៉ុន្មានឆ្នាំមកនេះ រថយន្តអគ្គិសនី ទទួលបានការលើកទឹកចិត្តខ្លាំងពីរដ្ឋាភិបាលចិន បានធ្វើឲ្យសន្ទុះការផលិតរថយន្តប្រភេទនេះ កើនឡើងឥតឈប់ឈរ រហូតធ្វើឲ្យមានចំនួនច្រើនលើសពីតម្រូវការ ហើយមានការប្រជែងតម្លៃគ្នាយ៉ាងសម្បើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យ៉ាងណាមិញ ចាប់ពីឆ្នាំនេះទៅ ក្រុមហ៊ុនចិន នឹងតានតឹងកាន់តែខ្លាំង ព្រោះតែរដ្ឋាភិបាលចិន បានកាត់បន្ថយការឧបត្ថម្ភធនលើរថយន្តអគ្គិសនីបន្តិចម្តងៗ។ អ្នកជំនាញ​បានវិភាគថា ការបញ្ចេញរថយន្តថ្មីៗ​ក្នុងប្រទេសចិន  នឹងធ្លាក់ចុះខ្លាំងបំផុត ៥%។

អ្វីដែលគួរឲ្យកត់សំគាល់ទៀតនោះ តាមរបាយការណ៍ហិរញ្ញវត្ថុ បានបង្ហាញថា ក្រុមហ៊ុនរថយន្តអគ្គិសនីប្រហែល ៥០ កំពុងទទួលរងការខាតបង់ធ្ងន់ធ្ងរ និងប្រឈមមុខខ្ពស់នូវការក្ស័យធន។

ជាមួយគ្នានេះដែរ ចាប់ពីឆ្នាំ២០២៦នេះតទៅ អាជ្ញាធរចិនក៏បានចេញច្បាប់រឹតបន្តឹងការនាំចេញរថយន្តអគ្គិសនីសុទ្ធ ពោលគឺទាល់តែក្រុមហ៊ុននោះ ទទួលបានអាជ្ញាបណ្ណនាំចេញ ដើម្បី ទប់ស្កាត់ការនាំចេញរថយន្តដែលគ្មានគុណភាព ការពារកេរ្តិ៍ឈ្មោះម៉ាកយីហោក្រុមហ៊ុនចិន ផ្តល់បទពិសោធន៍ថ្មីដល់អ្នកប្រើប្រាស់ និងធ្វើឲ្យប្រសើរឡើង​នូវសេវាកម្មក្រោយការលក់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម