សម្រាប់ការប្រកាសចេញរថយន្តដឹកទំនិញថ្មីបួនម៉ូដែលក្នុងពេលដំណាលគ្នានោះ ក្រុមហ៊ុនរថយន្ត Volvo បានរិះរកនូវគំនិតពិសេសមួយក្នុងការផ្សព្វផ្សាយរថយន្តទាំង ៤ ក្នុងវីដេអូតែមួយ។
ក្នុងវីដេអូពាណិជ្ជកម្មថ្មី Volvo បានដាក់បន្តុបរថយន្តដឹកទំនិញថ្មីទាំងបួននៅពីលើគ្នា ហើយបើកបរនៅលើដងផ្លូវដែលមានអមដោយធាតុអាកាសមានផ្គររន្ទះបាញ់។ វីដេអូដែលមានចំណងជើងថា “The Tower” គេឃើញរថយន្តទាំងបួនផ្គុំចូលគ្នាក្លាយជាបង្គោលកម្ពស់ ១៥ ម៉ែត្រ និងមានទម្ងន់សរុប ៥៨ តោន។
ទស្សនាវីដេអូដូចខាងក្រោម ៖