សាំងប៉ះអគ្គិសនី! មើល BMW M8 Gran Coupe សាកកម្លាំងជាមួយ Porsche Taycan Turbo S

ការ​ប្រកួត​មួយ​រវាង​ BMW M8 Gran Coupe និង​ Porsche Taycan Turbo S ត្រូវ​បាន​បង្កើត​ឡើង​ ដោយ​ជា​ការ​ប្រកួត​បើកបរ​លើ​ទីលាន​ប្រណាំង​រថយន្ត​នៅ​ភាគ​ខាង​ជើង​អាល្លឺម៉ង់ ចង់​ដឹង​ថា​រថយន្ត​ណា​អាច​បើក​ដល់​ទី​លឿន​ជាង។

BMW M8 Gran Coupe ជា​រថយន្ត​ប្រើ​ម៉ាស៊ីន​សាំង ដែល​មាន​ម៉ាស៊ីន​ចំណុះ ៤,៤លីត្រ ៨ស៊ីឡាំង ​ជា​មួយ Dual Turbocharger កម្លាំង​ ៦១៦​សេះ​ ដែល​ភ្ជាប់​នឹង​ប្រអប់​លេខ​ស្វ័យប្រវត្តិ ៨វគ្គ។ វា​ប្រើ​ប្រព័ន្ធ​បើកបរ​វិល​កង់​ទាំង​បួន ដែល​អាច​បង្កើន​សន្ទុះ​ពី ០-១០០ គ.ម/ម៉ ក្នុង​ពេល ៣,២ វិនាទី និង​ល្បឿន​អតិបរមា​ ៣០៥ គ.ម/ម៉។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

​ចំណែក​​ខាង​ Porsche Taycan Turbo S គឺ​ជា​រថយន្ត​អគ្គិសនី ដោយ​ជា​មួយ​ការ​ដំណើរ​ការ​មុខងារ Overboost វា​អាច​បញ្ចេញ​កម្លាំង​បាន ៧៥០សេះ។ ផ្អែក​តាម Porsche បាន​ប្រាប់​ឲ្យ​ដឹង​ថា​​រថយន្ត​នេះ​អាច​រត់​ពី ០-៩៦ គ.ម/ម៉ ក្នុង​ពេល ២,៦វិនាទី និង​ល្បឿន​អតិបរមា​ ២៦០ គ.ម/ម៉។

ចង់​ដឹង​ថា​រថយន្ត​ណា​អាច​បើកបរ​ដល់​​ទី​នៅ​លើ​ទីលាន​ប្រណាំង​ដោយ​ប្រើ​ពេល​តិច​ជាង​គេ ទស្សនា​វីដេអូ​ខាង​ក្រោម ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម