សិស្សច្បងធំមកវិញហើយ! Toyota Land Cruiser GR Sport ស៊េរីថ្មី​ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅលើឡានដឹកជញ្ជូន

[បរទេស] រូបភាពនៃរថយន្ត SUV ដ៏និយម Toyota Land Cruiser GR Sport ស៊េរីឆ្នាំ ២០២៣ ត្រូវបានថតនៅខាងក្រោយរថយន្តដឹកជញ្ជូនរួមជាមួយនឹងរថយន្ត BMW M4 និងរថយន្ត Jeep Wranglers ដែលបង្ហាញពីម៉ាកយីហោ GR ដ៏លេចធ្លោ និងផ្នែកខាងក្នុងស្បែកពណ៌ក្រហម ហើយវាអាចជាវិលត្រលប់មកកាន់ទីផ្សារអាមេរិកខាងជើងវិញ។

គួរឲ្យដឹងថា ក្រុមហ៊ុន Toyota បានដករថយន្ត J200 Land Cruiser ពីទីផ្សារអាមេរិកខាងជើងក្នុងឆ្នាំ ២០២១ បន្ទាប់ពីការលក់មិនបានល្អ ហើយមិនបានដាក់បង្ហាញរថយន្ត J300 ស៊េរីឆ្នាំ ២០២២ ជំនួសវិញទេ ដោយផ្តល់ជូនតែរថយន្ត Lexus LX ជំនួសវិញប៉ុណ្ណោះ។ ម៉ូដែលទាំងពីរបានផ្លាស់ប្តូរម៉ាស៊ីន naturally aspirated ចំណុះ ៣,៤ លីត្រ twin-turbo V6 ដែលមានកម្លាំង ៤០៩ សេះ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កាលពីចុងឆ្នាំមុន អនុប្រធានប្រតិបត្តិក្រុមហ៊ុន Toyota Motor America North America នៃផ្នែកលក់ លោក Jack Hollis បាននិយាយថា ខ្ញុំនឹងឆ្លើយថា បាទ នៅពេលគាត់ឆ្លើយនឹងសំនួរសួរដោយ Motor Trend ថាតើក្រុមហ៊ុន Toyota នឹងនាំយក Land Cruiser ត្រឡប់ទៅបន្ទប់តាំងបង្ហាញនៅសហរដ្ឋអាមេរិកវិញឬអត់។

ខណះពេលនេះ ក្រុមហ៊ុន Toyota កំពុងតែស្វិតស្វាញដើម្បីបំពេញតម្រូវការពីផ្នែកផ្សេងទៀតនៃពិភពលោកសម្រាប់រថយន្តដឹកទំនិញជំនាន់ថ្មី ដូច្នេះវាហាក់ដូចជាមិនទំនងទេដែល Toyota ត្រៀមខ្លួនក្នុងការប្រកាសការលក់នៅសហរដ្ឋអាមេរិកនៅពេលនេះ។

ទន្ទឹមនឹងនេះ ដោយសារវានឹងមិនមានវត្តមាននៅក្នុងកម្មវិធី Chicago Auto Show នៅសប្តាហ៍ក្រោយ ដែលក្រុមហ៊ុន Toyota គ្រោងនឹងបង្ហាញរថយន្ត Grand Highlander ឆ្នាំ ២០២៤ នោះ គេសន្មត់ថា Toyota North America អាចកំពុងធ្វើការអភិវឌ្ឍន៍ថ្មីមួយចំនួនទៅលើ Land Cruiser ស៊េរីឆ្នាំ ២០២៣ ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម