សឹងមិនជឿ! ឡាន Ferrari ប្រើម៉ាស៊ីន V12 មួយគ្រឿងនេះ លក់ថោកជាងឡាន Toyota ទៀត

រថយន្ត Ferrari ម៉ូដែល 550 Maranello ស៊េរីឆ្នាំ២០០០ មួយគ្រឿង បានប្រកាសដាក់លក់ក្នុងតម្លៃត្រឹមតែ ១១០ ០០០ដុល្លារប៉ុណ្ណោះ។

រថយន្តស្ព័រអ៊ីតាលីខាងលើនេះ បំពាក់ម៉ាស៊ីនចំណុះ ៥,៥លីត្រ naturally aspirated ទំហំ ១២ស៊ីឡាំង មានកម្លាំង ៤៨០សេះ ប្រើប្រអប់លេខដៃ ៦វគ្គ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ៤,៥វិនាទី ហើយមានល្បឿនអតិបរមាដល់ទៅ ៣២០គីឡូម៉ែត្រក្នុងមួយម៉ោង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា រថយន្ត Toyota Supra MK4 ដែលបំពាក់ម៉ាស៊ីនដ៏ល្បីឈ្មោះ turbocharged 2JZ មានលក់លើទីផ្សារបរទេសបច្ចុប្បន្ន មានតម្លៃថ្លៃជាង Ferrari 550 Maranello ខាងលើនេះទៅទៀត។

យ៉ាងណាក៏ដោយ រថយន្ត 550 Maranello ពណ៌ខ្មៅខាងក្រៅ និងពណ៌ក្រហមខាងក្នុងនេះ ទើបតែត្រូវបានគេប្រើចម្ងាយ ២០ ០០០ម៉ាយ៍ប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម