សោកស្តាយណាស់! រថយន្តរបស់ Volkswagen Group ជិត ៤ពាន់គ្រឿងត្រូវបានខូចខាត បន្ទាប់ពីកប៉ាល់ដឹករថយន្តត្រូវបានឆេះ

[បរទេស] កាលពីដើមសប្តាហ៍នេះកន្លងទៅ កប៉ាល់ Felicity Ace ដែលជាកប៉ាល់ដឹកទំនិញដែលផ្ទុករថយន្តរបស់ Volkswagen Group ជិត ៤ ០០០គ្រឿង បានធ្វើការឆេះឡើងនៅសមុទ្រនៃប្រទេសព័រទុយហ្គាល់ ដោយក្នុងនោះនាវិកចំនួន ២២នាក់ត្រូវបានជួយសង្គ្រោះដោយកងទ័ពជើងទឹកព័រទុយហ្គាល់ដោយសុវត្ថិភាព ប៉ុន្តែជោគវាសនានៃរថយន្តនៅលើកប៉ាល់ដែលកំពុងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកនោះ ទំនងត្រូវបានខូចខាតយ៉ាងខ្លាំង ខណៈពេលឥឡូវនេះកប៉ាល់នេះកំពុងបន្តរសាត់នៅមហាសមុទ្រអាត្លង់ទិក ដោយពុំដឹងថាអាចសង្គ្រោះរថយន្តទាំងនេះបានឬអត់?

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់កប៉ាល់ Felicity Ace បានចាកចេញពីកំពង់ផែ Emden ប្រទេសអាឡឺម៉ង់កាលពីថ្ងៃទី១០ ខែកុម្ភៈ ហើយត្រូវបានគេរំពឹងថានឹងចុះចតនៅ Davisville រដ្ឋ Rhode Island នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈខាងមុខនេះ ជាមួយការផ្ទុកនូវរថយន្តរបស់ Volkswagen Group ដោយរួមមាន Volkswagen, Audi, Lamborghini, Porsche និង Bugatti។ ខណៈពេល ​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១៦ ខែ​កុម្ភៈ កប៉ាល់​នេះ​បាន​បញ្ជូន​សញ្ញា​អាសន្ន បន្ទាប់​ពី​មាន​អគ្គិភ័យ​បាន​ឆាបឆេះ​លើ​កប៉ាល់។

គួរបញ្ជាក់ផងដែរថា កប៉ាល់ Felicity Ace ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៥ ដោយមានរប្រវែង ៦៥៦ហ្វីត និងទទឹង ១០៤ ហ្វីត។ វាអាចផ្ទុកបាន ១៧ ៧៣៨តោន និងអាចដឹកជញ្ជូនរថយន្តបានជិត ៤ ០០០គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម