ស្ងាត់ៗក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) សាខា​ខេត្តបាត់ដំបង ផ្លាស់ទីតាំងថ្មី ហើយធំជាងមុន

ការសម្ពោធជាផ្លូវការទីស្នាក់ការ​ សាខាខេត្តបាត់ដំបង បានប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៤ ដោយមានការចូលរួម ក្រោមអធិបតិភាពរបស់ឯកឧត្តម ផេង​ សិទ្ធិ អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ លូ  អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង លោកឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ថ្នាក់ដឹងក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា)​ និងភ្ញៀវកិត្តិយសជាច្រើនបានចូលរួមកម្មវិធីសម្ពោធន៍ជាផ្លូវការក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) សាខា​ខេត្តបាត់ដំបង។

យោងតាមប្រសាសន៍របស់លោកឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានអោយដឹងថា៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

“ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានចាប់ផ្តើមពង្រីកទីផ្សារ តាមរយៈការសាងសង់សាខាលក់រថយន្តថ្មីជាផ្លូវការនៅក្នុងខេត្តបាត់ដំបងចាប់តាំងពីឆ្នាំ ២០១១ ដោយសារការសង្កេតឃើញពីការគាំទ្ររបស់អតិថិជន រួមជាមួយសក្តានុពលសេដ្ឋកិច្ចនៃខេត្តបាត់ដំបង។ ក្នុងរយៈពេលជាង ១០ឆ្នាំ កន្លងមកនេះ ក្រុមហ៊ុន តូយ៉ូតា នៅតែបន្តអាជីវកម្មរបស់ខ្លួនយ៉ាងរឹងមាំ នៅក្នុងភូមិសាស្ត្រ ខេត្តបាត់ដំបង ជាមួយនឹងកំណើននៃការលក់រថយន្ត និងការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់អតិថិជន។ លើសពីនេះទៅទៀតក្រុមហ៊ុន តូយ៉ូតា ក៏បានរួមចំណែកក្នុងការបង្កើតការងារសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់ ដែលជាផ្នែកមួយនៃការបណ្តុះបណ្តាល ធនធានមនុស្ស ក្នុងវិស័យយានយន្តនៅក្នុងប្រទេសកម្ពុជា។

គួរបញ្ជាក់ផងដែរថា ទីតាំងថ្មីរបស់ក្រុមហ៊ុន តូយ៉ូតា​ (ខេមបូឌា) ​សាខា​ខេត្តបាត់ដំបង ត្រូវបានសាងសង់ឡើងដោយបំពាក់ជាមួយនឹងគ្រឿងបរិក្ខារថ្មីៗ កន្លែងតាំងបង្ហាញរថយន្តដ៏ធំទូលាយ ដែលនឹងផ្តល់នូវបទពិសោធន៍ថ្មី រួមជាមួយអារម្មណ៏​ស្រស់ស្រាយ និងផាសុកភាពជូនដល់អតិថិជន។

លើសពីនេះទៅទៀត បុគ្គលិកគ្រប់រូបក៏បានត្រៀមខ្លួនរួចរាល់ ក្នុងការប្រឹក្សារយោបល់អំពីរថយន្តថ្មី និងសេវាកម្មផ្សេងៗរបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)​ ​ជូនដល់អតិថិជនដែលនៅក្នុងខេត្តបាត់ដំបងផ្ទាល់ ក៏ដូចជាអតិជនដែលមកពីបណ្តាខេត្តមានព្រំប្រទល់ក្បែរខេត្តបាត់ដំបងផងដែរ។

ជាទីបញ្ចប់ តាងនាមឲ្យក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអតិថិជនតូយ៉ូតា ទាំងអស់ ដែលតែងតែគាំទ្រ និងជឿទុកចិត្ត ទៅលើគុណភាព ក៏ដូចជាសេវាកម្ម របស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលរួមមានដូចជា៖

  • សេវាកម្មលក់រថយន្តថ្មី
  • សេវាកម្មជួសជុល និងប្តូរគ្រឿងបន្លាស់រថយន្តតូយ៉ូតា និង Lexus
  • សេវាកម្មបង់រំលោះពីក្រុមហ៊ុន តូយ៉ូតា ហ្វាយនែន
  • សេវាកម្មដោះដូររថយន្តចាស់យករថយន្តថ្មី
  • និង សេវាកម្មជួលរថយន្ត (Rent Plus)

គួរបញ្ចាក់ដែរថា អគារតាំងបង្ហាញរថយន្ត​​ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) សាខាខេត្តបាត់ដំបង ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ​ ៥​ សង្កាត់រតនៈ ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង សំរាប់ពត៌មានលម្អិត សូមទំនាក់ទំនង ០១៧ ៣៣៣ ២៤១ / ០១៧ ៣៣៣ ៤៤១ 

ផ្ទាំងផ្សាយពាណិជ្ជកម្ម