ស្ងាត់ៗ! រោងចក្រផលិតទូរសព្ទអោយ Apple បញ្ចេញរថយន្តគំរូអគ្គិសនីថ្មីសាកម្តងបើកបរបានរយៈចម្ងាយ ៦៦០គ.ម

[បរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Foxtron ដែលជាក្រុមហ៊ុនផលិតរថយន្តរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Foxconn (ក្រុមហ៊ុនដូចគ្នាដែលល្បីខាងផលិតផលិតផល Apple រួមទាំង iPhone) បានធ្វើការដាក់បង្ហាញចេញនូវរថយន្តអគ្គិសនីសុទ្ធ Model D ប្រភេទ ៧កៅអី។ ចំពោះរថយន្តនេះដែរ ត្រូវបានរចនាឡើងដោយសហការជាមួយក្រុមហ៊ុន Pininfarina ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង ZF Chassis Modules មានប្រវែងតួខ្លួនសរុប ៥ ១៩៥ ម.ម ទទឹង ១ ៩៩៥ ម.ម កម្ពស់ ១ ៧៨៥ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ឫ ២ ផ្គួបដោយអាគុយប្រភេទ lithium-iron-phosphate battery ទំហំពី ១០០ ទៅ ១២០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៦០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

ចំពោះការរចនារបស់ Model D មានការរចនាបែបជ្រុងៗ និងមានភាពស្ព័រ ដោយមានបំពាក់ជាមួយប៉ាណាបិតជិត អបជាមួយ ចង្កៀងមុខ-ក្រោយ អូសកាត់ពីម្ខាងទៅម្ខាង រួមជាមួយថាសកង់ស្ព័រទំហំ ១៩ ដល់ ២១ អ៊ីញ និងទ្វារបើក-បិទដោយថាមពលអគ្គិសនី។

ចំពោះនៅផ្នែកខាងក្នុងវិញ បានភ្ជាប់មកជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថល អេក្រង់បញ្ជា touchscreen និង អេក្រង់កំសាន្ត touchscreen ទំហំធំ ជាប្រភេទអេក្រង់ភ្លោះ ក៏ដូចជាអេក្រង់បង្ហាញលើកញ្ចក់ AR-HUD អេក្រង់កម្សាន្តសម្រាប់អ្នកដំណើរផ្នែកខាងក្រោយ និងបំពាក់ជាមួយប្រព័ន្ធបច្ចេកវិទ្យាពិសេសៗ រួមមានកន្លែងសាកថ្មឥតខ្សែរបស់ទូរស័ព្ទដៃ iPhone ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម