ស្ងាត់ៗ! BYD ចាប់ផ្តើមផលិតម៉ូតូប្រើថាមពលអគ្គិសនីសុទ្ធ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានចាប់ដៃគូជាមួយក្រុមហ៊ុន TAILG ដែលជាក្រុមហ៊ុនម៉ូតូរបស់ប្រទេសចិន ក្នុងការអភិវឌ្ឍន៍ថ្មអាគុយសម្រាប់ម៉ូតូអគ្គិសនី រួមទាំងកង់អគ្គិសនី និងម៉ូតូប្រភេទ scooters នៅក្នុងប្រទេសចិន ។

ក្នុងនោះ ក្រុមហ៊ុន TAILG បានប្រកាសពីភាពជាដៃគូរបស់ BYD នៅក្នុងកម្មវិធីសម្ពោធម៉ូតូរបស់ខ្លួន ដោយបានអះអាងថា “យើងមានគម្រោងដោះស្រាយបញ្ហាប្រឈមនៅក្នុងបច្ចេកវិទ្យាថ្មសម្រាប់ម៉ូតូ ហើយនឹងធ្វើការកែសម្រួលអាគុយរបស់ក្រុមហ៊ុន BYD ឲ្យត្រូវនឹងអាយុកាលដូចទៅនឹងអាគុយដែលប្រើប្រាស់នៅលើថយន្តដែលពួកគេ ។ លើសពីនេះ ក្រុមហ៊ុនទាំងពីរក៏នឹងផ្តោតលើការធ្វើឲ្យប្រសើរឡើងនៅសុវត្ថិភាពថ្មនៅក្នុងការប្រើប្រាស់ e-bike ផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា ក្រុមហ៊ុន TAILG គឺដូចជា BYD ដែលមានមូលដ្ឋាននៅទីក្រុង Shenzhen និងជាក្រុមហ៊ុនផលិតម៉ូតូកង់ ២ ដ៏ធំបំផុតនៅក្នុងប្រទេសចិន ជាមួយ​សមត្ថភាព​ផលិត ១៥ លាន​គ្រឿង​ដែល​លក់​នៅ​ជាង ៩០ប្រទេស ។ ខណៈថ្មីៗនេះ ក្រុមហ៊ុនបានបើកមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍នៅក្រៅប្រទេសរួមមានប្រទេសវៀតណាម និងឥណ្ឌូនេស៊ី ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម