កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការប្រកាសថា ការនាំចេញរថយន្តសម្រាប់ឆ្នាំ២០២៤ របស់ពួកគេ បានកើនឡើងលើសពី ១ លានគ្រឿង ។
នេះគឺជាកំណត់ត្រាថ្មីសម្រាប់ក្រុមហ៊ុន Chery និងជាលើកទីមួយដែលក្រុមហ៊ុនសម្រេចបាននូវការនាំចេញរថយន្ត ១ លានគ្រឿងក្នុងមួយឆ្នាំ។
បើយោងតាមទិន្នន័យពីសមាគមក្រុមហ៊ុនផលិតរថយន្តចិន (CAAM) បាននិយាយថា ប្រទេសចិនបាននាំចេញរថយន្តដឹកអ្នកដំណើរចំនួន ៤,១ លានគ្រឿងពីខែមករាដល់ខែតុលា។ ក្នុងនោះការនាំចេញរថយន្តរបស់ក្រុមហ៊ុន Chery មានចំនួនជិត ៩៤០ ០០០ គ្រឿង។
គួរឲដឹងផងថា ការនាំចេញរថយន្តសរុបរបស់ Chery បច្ចុប្បន្នមានចំនួន ៤,៣ លានគ្រឿង ក្លាយជាក្រុមហ៊ុនចិនដំបូងដែលនាំចេញបានច្រើនជាង។ ក្នុងនោះ នៅឆ្នាំនេះ យានយន្តប្រភេទ SUV របស់ Chery ដែលមានភាពជោគជ័យខ្លាំង មានដូចជា Tiggo 7, Tiggo 8, Jetour Traveler និង Jetour X70 ៕