ស្ងាត់ៗ! Mercedes ចុះបាតង់ឈ្មោះឡានថ្មី “E73” ទំនងប្រើម៉ាស៊ីន Plug-in Hybrid

ថ្មីៗនេះ ក្រុមហ៊ុន Mercedes បានចុះបាតង់ឈ្មោះថ្មី គឺ “E73” ជាមួយនឹងការិយាល័យបាតង់អាមេរិក US Patent and Trademark Office ដែលបង្ហាញថា ក្រុមហ៊ុនអាល្លឺម៉ង់នេះកំពុងតែបន្ថែមម៉ូដែលថ្មី ចូលទៅក្នុងត្រកូល E Class ហើយ។

ស្របពេលដែលឈ្មោះនេះ ហាក់បីដូចជាដាក់តាមម៉ូដែល AMG ដូច្នេះ E73 ទំនងជាមានកម្លាំងខ្លាំងជាងម៉ូដែល AMG E53 ឬ E63។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា E73 នេះ ទំនងជាប្រើម៉ាស៊ីន Plug-in Hybrid ដើម្បីប្រជែងនឹង Panamera Plug-In Hybrid ដែលអាចបង្កើតកម្លាំងបានច្រើនជាង ៨០០សេះ និងអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលមិនដល់ ៣វិនាទីឡើយ។

គួររំលឹកឲ្យដឹងដែរថា កាលពីឆ្នាំ២០១៩ Mercedes បានចុះបាតង់ឈ្មោះជាច្រើនទៀត ដូចជា G73, GLS73 និង S73 ព្រមទាំង GT73e ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម