កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Mercedes-AMG បានប្រកាសថា ពួកគេកំពុងអភិវឌ្ឍន៍រថយន្ត SUV អគ្គិសនីដំបូងរបស់ខ្លួន ហើយគ្រោងនឹងចេញលក់នៅក្នុងឆ្នាំ២០២៦។
រថយន្តអគ្គិសនីនេះ នឹងត្រូវផលិតឡើងនៅលើគ្រោងឆ្អឹង AMG.EA និងមានទំហំប្រហាក់ប្រហែលនឹងរថយន្ត Vision AMG concept ដែលមានប្រវែងប្រហែល ៥,១ ម៉ែត្រ និងប្រវែងគម្លាតកង់-ក្រោយ ៣ម៉ែត្រ ដែលមានការរចនាថ្មីទាំងស្រុងខុសប្លែកពីការរចនា SUV របស់ Mercedes ធម្មតា ហើយផ្តោតលើការអត្តសញ្ញាណរបស់ AMG ផ្ទាល់។
ក្នុុងនោះ រថយន្ត SUV ថ្មីនេះ នឹងបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យា 800V រួមជាមួយប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួន៤ ដែលអាចបង្កើតកម្លាំងលើសពី ១ ០០០ សេះ និងកម្លាំងរមួលខ្លាំង រួមជាមួយប្រព័ន្ធបើកបរប៉ុង២។
គួឲដឹងថា ការរចនារបស់វានឹងត្រូវបានបំផុសគំនិតពីរចនាបទ Purosangue របស់ Ferrari ដែលផ្តោតលើទម្រង់ខ្លាំងខ្នាតតូចៗតែមិនសូវមានលក្ខណៈចែងចាំងដូចរបស់ Ferrari ឡើយ។
ទន្ទឹមនឹងនេះ ក្រុមហ៊ុន Mercedes-AMG បាននិយាយថា រថយន្ត SUV នេះនឹងក្លាយជាគូរប្រកួតប្រជែងជាមួយរថយន្តមួយចំនួនដូចជា Porsche Cayenne GT និង Aston Martin DBX ដែលប្រើម៉ាស៊ីនសាំង ក៏ដូចជាឡានអគ្គិសនី BMW XM, Lamborghini Urus និង Lotus Eletre ជាដើម៕