ស្ងាត់ៗ! Omoda & Jaecoo បោះទុន ៥៨ លានដុល្លារ ដើម្បីផលិតរថយន្ត EV នៅប្រទេសថៃ

ក្រុមហ៊ុន Omoda & Jaecoo (Thailand) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Chery Automobile បានសម្រេចចិត្តបោះទុនដ៏ធំដល់ ២,១ ពាន់លានបាត ឫ ៥៨លានដុល្លារ ដើម្បីផលិតរថយន្តអគ្គិសនី (EV) នៅប្រទេសថៃ។

ក្នុងនោះ ក្រុមហ៊ុននេះបានចុះកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនផលិតគ្រឿងបន្លាស់ក្នុងស្រុកថៃចំនួន ៥០ក្រុមហ៊ុន ក្នុុងចំណោមក្រុមហ៊ុនសរុបចំនួន ២០០ ដើម្បីបំពេញតម្រូវការក្នុងការផលិតរថយន្ត EV ដែលគ្រោងនឹងចាប់ផ្តើមផលិតក្នុងខែសីហា ឆ្នាំ ២០២៥ ខាងមុខនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរគូសបញ្ជាក់ថា ក្រុមហ៊ុន Omoda & Jaecoo មានគម្រោងផលិតគ្រឿងបន្លាស់រថយន្ត EV ក្នុងស្រុកថៃចំនួន ៤៥ ទៅ ៥០ភាគរយ ក្នុងឆ្នាំ ២០២៥ នេះ និងបង្កើនដល់ ៧០ ទៅ ៨០ភាគរយ ក្នុងរយៈពេល ៥ ឆ្នាំ ខាងមុខ។

ជាមួយគ្នានេះ ក្រុមហ៊ុនក៏មានផែនការផលិតអាគុយ EV នៅរោងចក្ររបស់ពួកគេនៅក្នុងតំបន់ Rayong ផងដែរ ដោយមានសមត្ថភាពផលិតប្រចាំឆ្នាំ ៥០ ០០០ គ្រឿង ក្នុងដំណាក់កាលដំបូង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម