ស្ងាត់ៗ Subaru បញ្ចេញម៉ូដែល Outback ស៊េរីឆ្នាំ ២០២៦ ទទួលការផ្លាស់ប្តូររាងថ្មីរាងស្រុង

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Subaru បានធ្វើការដាក់បញ្ចេញនៅរថយន្ត Subaru Outback ស៊េរីឆ្នាំ ២០២៦ ផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង ប្រភេទ SUV off-road គ្រោងនឹងចេញលក់ជាផ្លូវការនៅទីផ្សារសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២៦ ។

Subaru Outback ស៊េរីថ្មីនេះ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,៤ លីត្រ ជំនួយដោយ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៦០ សេះ និងកម្លាំងរមួល ២៧៧ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ CVT ប្រភេទបើកប៉ុង ២ symmetrical 4WD ព្រមទាំងមាន X-Mode ផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រូបរាង និងឌីស្សាញផ្នែកខាងក្រៅទទួលបានការផ្លាស់ប្តូរថ្មី ជាពិសេសម៉ូដែល Wilderness ដែលមានរូបរាងហាប់ណែន និងអំណាច ដោយផ្នែកខាងមុខមានប៉ាណា ជាមួយអក្សរ Subaru ទំហំធំ ចង្កៀងមុខ-ក្រោយប្រភេទ LED រាងស្លីម ព្រមទាំងថាសកង់ស្រោបដោយសំបកប្រភេទ off-road ក៏ដូចជាកាងដែក roof-rial លើដំបូល និងទំពក់សម្រាប់អូសសណ្តោងនៅផ្នែកខាងក្រោយផងដែរ ។

ចំពោះនៅផ្នែកខាងក្នុង មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,១ អ៉ីញ អាចប្រើមុខងារ Apple CarPlay/Android Auto ដ៏ដូចជាកៅអីស្បែកប្រភេទ Nappa Leather ដំបូលកញ្ចក់ Panoramic Sunroof និងប្រព័ន្ធកាមេរ៉ា ៣៦០ដឺក្រេទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម