ស្ងាត់! GWM ប្រកាសចុះហត្ថលេខាតម្លើង និងលក់រថយន្តរបស់ខ្លួននៅក្នុងប្រទេសវៀតណាម

កាលពីថ្ងៃទី១៦ ខែកញ្ញា ថ្មីៗនេះ ក្រុមហ៊ុន Great Wall Motor (GWM) បានប្រកាសចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Thanh An Group JSC (TAG) នៅក្នុងប្រទេសវៀតណាម ដើម្បីតម្លើង និងលក់រថយន្តរបស់ខ្លួននៅក្នុុងប្រទេសមួយនេះ ហើយសង្វាក់ផលិកម្មគ្រោងនឹងចាប់ផ្តើមនៅចុងឆ្នាំ២០២៥ ខាងមុខនេះ។

សម្រាប់ការចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការនេះត្រូវបានធ្វើឡើងដោយលោក Shi Qingke ប្រធានក្រុមហ៊ុន Great Wall International, លោក Cui Xiaohui អនុប្រធាន, លោក Ruan Guohuan ប្រធានក្រុមហ៊ុន Chengan Group និងនាយកប្រតិបត្តិជាន់ខ្ពស់ផ្សេងៗទៀត។ លើសពីនេះទៅទៀត ចំពោះមូលហេតុនៃការចុះហត្ថលេខានេះកើតឡើងដោយសារក្រុមហ៊ុន GWM យល់ឃើញថា ប្រទេសវៀតណាមជាប្រទេសមួយដែលមានទីផ្សាររថយន្តធំជាងទី៤ ក្នុងតំបន់អាស៊ាន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲដឹងថា ក្រុមហ៊ុន GWM បាននាំយករថយន្តរបស់ពួកគេទៅលក់នៅក្នុងទីផ្សារប្រទេសវៀតណាមជាចាប់តាំងពីខែសីហា ឆ្នាំ២០២៣ មកម្លេះ ដោយការចុះហត្ថលេខាជាមួយក្រុមហ៊ុន Thanh An Group JSC (TAG) ប្រចាំប្រទេសវៀតណាមក្នុុងការចែកចាយ។ បច្ចុប្បន្នក្រុមហ៊ុន GWM មានរោងចក្រចំនួន១០ រាប់ទាំងប្រទេសចិន ហើយរោងចក្រនៅក្រៅប្រទេសមានចំនួន៣ រួមទាំងនៅក្នុងប្រទេសថៃ និងប្រទេសម៉ិកស៊ិក ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម