Tesla អាចសាងបាននូវសមិទ្ធផលអស្ចារ្យជាច្រើនក្នុងឆ្នាំ ២០២០ ប៉ុន្តែមានគោលដៅមួយដែល Tesla មិនអាចសម្រេចទៅដូចការគ្រោងទុកបាននោះទេ។
នៅឆ្នាំ ២០២០ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីបានកំណត់គោលដៅផលិតរថយន្តឲ្យបាន ៥០ម៉ឺនគ្រឿង។ ប៉ុន្តែជាលទ្ធផលចុងក្រោយគិតចាប់ពីខែមករា ដល់ខែធ្នូ ក្រុមហ៊ុនអាចផលិតរថយន្តបាន ៤៩៩ ៥៥០គ្រឿង តិចជាងគោលដៅ ៤៥០គ្រឿង។
យ៉ាងណាក្ដីនៅត្រីមាសទី៤នៃឆ្នាំ ២០២០ ក្រុមហ៊ុន Tesla អាចផលិតរថយន្តបាន ១៨០ ៥៧០គ្រឿង ដែលជាកំណត់ត្រាថ្មីមួយទៀតបើប្រៀបនឹងកំណត់ត្រាចាស់ដែលផលិតបាន ១៣៩ ៣០០គ្រឿង ក្នុងត្រីមាសទី៣ នៃឆ្នាំ ២០២០៕