ស្ដាយ​ណាស់! រថយន្ត​រាប់រយគ្រឿងខូចខាតយ៉ាងដំណំ ដោយសាររថយន្តភ្លើងធ្លាក់ផ្លូវ

រថយន្ត​ថ្មី​សន្លាង​រាប់​រយ​គ្រឿង ត្រូវ​ជឿជាក់​ថា​បាន​ខូច​ខាត នៅ​ពេល​ទូរថភ្លើង​ជាង ៣០ បាន​ធ្លាក់​ផ្លូវ​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ នៅ​តំបន់​​ដាច់​ស្រយាល​ក្នុង​រដ្ឋ​ Nevada ក្បែរ​ទល់​ដែន​រដ្ឋ Utah សហរដ្ឋអាមេរិក។

វិបសាយ KSL រាយការណ៍​ថា​ហេតុ​ការ​នេះ​កើត​ឡើង​នៅ​ម៉ោង​វេលា​ប្រមាណ ៥៖៣០ ព្រឹក។ មិន​មាន​ការ​រាយការណ៍​ពី​អ្នក​រង​របួស​នោះ​ទេ ប៉ុន្តែ​មាន​​ទូ​រថភ្លើង​ដឹង​រថយន្ត​​ចំនួន ៣៣ ទូបាន​ធ្លាក់​ចេញ​ពី​ផ្លូវ។

ពាណិជ្ជកម្ម

ការ​ស៊ើបអង្កេត​អំពូល​មូលហេតុ​នឹង​ត្រូវ​ចាប់​ផ្ដើម ប៉ុន្តែ​គេ​សន្និដ្ឋាន​ថា​គ្រោះ​ថ្នាក់​នេះ ប្រហែល​ជា​កើត​ឡើង​ដោយ​សារ​ការ​​ប្រែ​ប្រួល​នៃ​ធាតុ​អាកាស​រវាង​ពេល​ថ្ងៃ​និង​ពេល​យប់ ដែល​អាច​ធ្វើ​ឲ្យ​ផ្លូវ​រថភ្លើង​ជាប់​គាំង។

រូបភាព​ដែល​គេ​បង្ហោះ​លើ​អនឡាញ​បាន​បង្ហាញ​ថា រថយន្ត​ដែល​រង​គ្រោះ​មាន​​ដូច​ជា​រថយន្ត Jeep Gladiator ស៊េរី​ថ្មី, រថយន្ត​ភីកអាប់ GMC និង​រថយន្ត Chevrolet ផង​ដែរ ដែល​សរុប​មាន​រាប់​រយ​គ្រឿង៕ ​​

Sponsored