ស្ទើរមិនគួរឲ្យជឿ! រថយន្តភីកអាប់ Rely R08 របស់ក្រុមហ៊ុន Chery ដាក់លក់ក្នុងប្រទេសអារ៉ាប់រួមជាមួយតម្លៃជាង ១មុឺនដុល្លារ

ក្រុមហ៊ុន Chery Automobile បានដាក់សម្ពោធរថយន្តភីកអាប់ខ្នាតមធ្យមម៉ូឌែល Rely R08 នៅក្នុងប្រទេសអារ៉ាប់រួម ជាមួយនឹងតម្លៃចាប់ផ្ដើមប្រហែល ១៧ ១២៥ ដុល្លារអាមេរិក ដែលរួមបញ្ចូលទាំងពន្ធលើតម្លៃបន្ថែម (VAT) រួចជាស្រេច រថយន្តភីកអាប់នេះមានលក្ខណៈពិសេសដោយបំពាក់នូវធុងសាំងចំណុះ ៨០ លីត្រ និងមានសមត្ថភាពអាចដឹកទំនិញបានរហូតដល់ ១ ០០០ គីឡូក្រាម។ លើសពីនេះ វាក៏មានជម្រើសម៉ាស៊ីនសាំង និងម៉ាស៊ីនម៉ាស៊ូត ទៅតាមតម្រូវការរបស់អ្នកប្រើប្រាស់ផងដែរ។

Chery launched Rely R08 pickup truck in UAE for 17,125 USDRely គឺជាម៉ាកយីហោរថយន្តពាណិជ្ជកម្មក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Chery ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៩។ កាលពីឆ្នាំមុន ម៉ាកយីហោនេះបានចាប់ផ្តើមយុទ្ធនាការវាយលុកទីផ្សារក្រៅប្រទេសយ៉ាងខ្លាំងក្លា ក្រោយដាក់បង្ហាញរថយន្តភីកអាប់ R08 ។ នៅក្នុងទីផ្សារមួយចំនួន រថយន្តនេះត្រូវបានគេស្គាល់ក្រោមឈ្មោះថា Chery Himla។ នៅក្នុងខែកុម្ភៈនេះ ក្រុមហ៊ុន Chery បានដាក់សម្ពោធ Rely R08 នៅក្នុងប្រទេសអារ៉ាប់រួម ដោយសហការជាមួយក្រុមហ៊ុន Al Ghurair Mobility។ រថយន្តនេះក័ត្រូវបានដាក់បង្ហាញ និងមានលក់ហើយនៅក្នុង showroom របស់ Rely ក្នុងទីក្រុងឌូបៃ។

ចំណុចដែលគួរឲ្យចាប់អារម្មណ៍ រថយន្តភីកអាប់ Rely R08 ដែលបានដាក់លក់នៅក្នុងប្រទេសអារ៉ាប់រួមនេះ មានការរចនាផ្នែកខាងមុខយ៉ាងប្លែក ដោយបំពាក់ជាមួយចង្កៀងមុខធំៗ បែងចែកពីរជាន់ដែលមានភ្លើង DRL ស្តើងៗ។ លក្ខណៈពិសេសផ្សេងទៀត រួមមានប៉ាណាតូចជាងមុន និងកាងខាងមុខធំជាងមុន។ រថយន្តដែលមានការរចនាម៉ូដបែបនេះ មិនទាន់ត្រូវបានដាក់លក់នៅក្នុងទីផ្សារប្រទេសចិននៅឡើយទេ។ Rely

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ទំហំរូបរាងនៅផ្នែកខាងក្រៅរថយន្ដនេះមានប្រវែងតួខ្លួនសរុប ៥ ៣៧០ មម ទទឹង ១ ៩៦០ មម កម្ពស់ ១ ៨៨០ មម និងប្រវែងគម្លាតកង់មុខក្រោយ ៣ ២៣០ មម។ រថយន្តភីកអាប់របស់ចិនមួយនេះ ប្រើប្រាស់គ្រោងឆ្អឹងប្រភេទ Body-on-frame ដែលស្រដៀងទៅនឹងម៉ូឌែl ZX Terralord ដែលមានលក់នៅក្នុងប្រទេសចិន។ បើនិយាយទំហំទ្រុងខាងក្រោយវិញ មានប្រវែងបណ្តោយ ១ ៥៣០ មម ទទឹង ១ ៦២០ មម កម្ពស់ ៥១៥ មម និងមានសមត្ថភាពអាចដឹកទំនិញបានទម្ងន់រហូតដល់ ១  ០០០ គីឡូក្រាម។


ចំពោះកម្រិតសមត្ថភាព Rely R08 ប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ២.៤ លីត្រ Naturally-aspirated របស់ក្រុមហ៊ុន Mitsubishi អាចផលិតកម្លាំងបាន ១៥៨ សេះ និងកម្លាំងរមួល ២៣០ញូនតុនម៉ែត្រ ផ្គូងផ្គង់ជាមួយប្រអប់លេខដៃ ៥ វគ្គ។ សម្រាប់ម៉ូឌែលមូលដ្ឋាន រថយន្ដនេះប្រើប្រាស់ប្រើប្រាស់ប្រព័ន្ធបង្វិលកង់ក្រោយ (RWD) ចំណែកឯម៉ូឌែលកម្រិតខ្ពស់ ត្រូវបានបំពាក់ដោយប្រព័ន្ធបើកបរវិលកង់ទាំងបួន (4WD)។

Rely R08 ក៏ផ្ដល់ជាមួយជម្រើសប្រើម៉ាស៊ីនម៉ាស៊ូត ចំណុះ ២.៣ លីត្រ Turbo របស់ក្រុមហ៊ុន Dongfeng។ អាចផលិតកម្លាំងបាន ១៦១ សេះ និងកម្លាំងរមួល ៤២០ Nm។ ម៉ាស៊ីននេះត្រូវបានភ្ជាប់មកជាមួយជម្រើសប្រព័ន្ធលេខដៃ ៦ វគ្គ ឬលេខអូតូ ៨ វគ្គ។ ចំពោះប្រព័ន្ធបើកបរវិញ គឺមានទាំងប្រភេទបង្វិលកង់ក្រោយ (RWD) ឬបង្វិលកង់ទាំងបួន (4WD) ទៅតាមប្រភេទស៊េរីរថយន្ត។

ជាមួយគ្នានេះក្រុមហ៊ុន Chery ក៏ផ្ដល់មានជម្រើសម៉ូឌែលកំពូលផងដែរ ប៉ន្តែក៏មានតម្លៃថ្លៃជាងនេះ ជាមួយតម្លៃ ២៥,៧០០ ដុល្លារអាមេរិក ហើយបានបំពាក់នូវបរិក្ខារទំនើបៗជាច្រើនទៀតផងដែរ។ ជាឧទាហរណ៍ ម៉ូឌែល Rely R08 Limited Edition ម៉ាស៊ីនម៉ាស៊ូត ដោយផ្នែកខាងក្នុងអេក្រង់ប៉ះខ្នាតធំទំហំ ១៥.៦ អុីញ, កន្លែងសាកថ្មទូរសព្ទឥតខ្សែ, ប្រព័ន្ធកាមេរ៉ាមើលជុំវិញរថយន្ត និងមុខងារជំនួយការបើកបរឆ្លាតវៃ (ADAS) មួយចំនួនផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម